ម៉ោង៤ហៀបភ្លឺថ្ងៃសៅរ៍ទី19​មិថុនាថ្មីៗនេះមេឈ្មួញផ្ដាច់មុខនាំជ្រូកចូលស្រុកខ្មែរតាមច្រករបៀងចំនួន៥០០ក្បាល​ គ្មានអ្នកណាហាមឃាត់និងគ្មានពេទ្យសត្វត្រួតពិនិត្យទេ​ ព្រោះអ្នកនាំចូលរត់ការបង់លុយអស់ហេីយ

បន្ទាយមានជ័យ៖ តាមសេចក្ដីរាយការណ៌តាមទូរស័ព្ទពីប្រជាពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-ថៃក្នុងឃុំអូរបីជាន់ដែលសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា​ នៅវេលាម៉ោង៤ហៀបភ្លឺថ្ងៃសៅរ៍ទី19មិថុនាថ្មីៗនេះលោក វរសេនីយ៍ត្រី សក្កិ4យោធាសឹករងខេត្តបន្ទាយមានជ័យ​បាននាំជ្រូករស់ចំនួន៥០០(ប្រាំរយ)ក្បាលចូលមកលក់ចែកចាយនៅក្នុងស្រុកដែលក្នុងនោះមានជ្រូកកណ្ដុរ(ថៃហៅជ្រូកព្រៃ)ចំនួនបីរយ(៣០០)ក្បាលចូលតាមច្រកអូរបីជាន់និងជ្រូកសពីររយ(២០០)ក្បាលទៀតចូលតាមច្រកធ្នង់ដែលជាច្រករបៀងមួយនៅខេត្តបន្ទាយមានជ័យ។

ប្រភពបានអះអាងថា ជ្រូកទាំងប្រាំរយក្បាលនេះគ្មានពេទ្យសត្វណាចុះទៅពិនិត្យអីទេព្រោះពេទ្យសត្វខេត្តបន្ទាយមានជ័យលុះត្រាតែកូនចៅលោក ញឹម ប៉ក់ ចាប់ជ្រូកអ្នកស្រុកបានគេទូរស័ព្ទមកហៅឲ្យចុះទៅយកបានពេទ្យសត្វចុះ​ ចំណែកជ្រូកដែលនាំចូលដោយលោក ញឹម ប៉ក់ ផ្ទាល់ទៅហេីយមានអ្នកណាចាប់ទៀត​? តែគេបានគិតគូរបង់សេវាជូនតាមចំនួនក្បាលសត្វរួចហេីយទេីបចូលបាន។

ប្រភពដដែលឲ្យដឹងទៀតថា​ ជ្រូកដែលលោកវរសេនីយត្រីញឹម ប៉ក់ នាំចូលមកនេះ​ គ្រាន់តែចូលមកភ្លាមមានឈ្មួញចាំលេីកយកអស់ៗ។ ប្រភពថែមទាំងបានបញ្ចេញឈ្មោះអ្នកមកទទួលលេីកយកទៅលក់យ៉ាងច្បាស់ថា​ ឈ្មោះជ័យ​ ជាអ្នករស់នៅខេត្តព្រៃវែងលេីកយកទៅលក់នៅភ្នំពេញនិងខេត្តព្រៃវែង។ ឈ្មោះរ៉ុង​ អ្នកខេត្តកំពង់ចាមលេីកទៅលក់ខេត្តកំពង់ចាម។

ប្រជាពលរដ្ឋនិងអាជីវករនៅខេត្តបន្ទាយមានជ័យបានឆ្ងល់ហេីយលេីកសំណួរថា៖អាជីវករតូចតាចទិញជ្រូកមួយឬពីរបីក្បាលពីថៃយកមកលក់សុទ្ធតែត្រូវបានកូនទាហានលោកញឹម ប៉ក់ ចាប់បញ្ជូនទៅឲ្យពេទ្យសត្វបូមឈាមយកទៅពិនិត្យរោគព្រមទាំងមានការផាកពិន័យរាបលានដល់រាប់សិបលានរៀលរហូតមានអាជីវករខ្លះត្រូវធ្លាក់ខ្លួនក្រជំពាក់លុយធនាគារទល់សព្វថ្ងៃដោយស្នាដៃទាហានក្រោមបញ្ជាលោក ប៉ក់សហការជាមួយពេទ្យសត្វខេត្ត​បន្ទាយមានជ័យ​ លុះដល់លោកប៉ក់នាំចូលម្ដងៗកន្លះពាន់ក្បាលម៉េចក៏អស់លោកពេទ្យសត្វមិនពិនិត្យឈាមរកមេរោគដូចជ្រូកអាជីវករតូចតាចផង? ឬមួយក៏មានអ្វីមកបាំងភ្នែកអស់លោក? ។

ព័ត៌មាន​ស្ដីពីរឿងនាំជ្រូកចូលមករាប់រយក្បាលតាមច្រករបៀងដោយគ្មានការត្រួតពិនិត្យពីបសុពេទ្យនេះសូមថ្នាក់ដឹកនាំខាងលេីដែលពាក់ព័ន្ធមេត្តាជួយអង្កេតតាមដានផងព្រោះនៅប្រទេសក្បែរខាងយេីងមានផ្ទុះជម្ងឺប៉េស្តអាហ្វ្រិកដ៏គួរឲ្យខ្លាច លេីសត្វជ្រូក។ បេីជ្រុលជាមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លេីជ្រូកអាជីវករតូចតាចហេីយជ្រូករបស់មេឈ្មួញផ្ដាច់មុខក៏ត្រូវត្រួតពិនិត្យផងដេីម្បីឲ្យមានតម្លាភាព។
(រស្មីពាយ័ព្យ)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *