រឿងអធិការស្រុកភ្នំព្រឹក អាប៉ោងបើកគ្របហើយ ទារលុយគេ ពីរលានរៀលមែន តែមិនបានសម្រេច ព្រោះអារក ចំខ្យងអត់ឈាម… មានវីឌីអូសំលេង….. ខេត្តបាត់ដំបង: រឿងអាស្រូវរបស់លោកហេងបារាំងអធិការស្រុកភ្នំព្រឹកក្នុងពេលថ្មីៗនេះដែលទាក់ទងនឹងការជម្រឹតទាលុយពីស្ត្រីម្នាក់ចំនួនពីរលានរៀល(២.០០០.០០០៛)ថ្នូរនឹងការប្រគល់ម៉ូតូនិងទូរស័ព្ទឲ្យវិញត្រូវបានបែកធ្លាយហេីយតាមរយះការឆ្លេីយបំភ្លឺរបស់ស្ត្រីឈ្មោះកែចិន្ដាជាមួយអ្នកឆ្លេីយឆ្លងព័ត៌មានរស្មីញូវប្រចាំខេត្តបាត់ដំបង។ សូមរម្លឹកថាកាលពីថ្ងៃទី១០ឧសភាឆ្នាំ២០២១លោកអធិការហេងបារាំងបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅបម្រុងចាប់មុខសញ្ញាសង្ស័យម្នាក់នៅចំណុចភូមិអូរឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបង ក្នុងកិច្ចប្រតិបត្តិការនោះក៏មានការផ្ទុះអាវុធបី.បួនគ្រាប់ផ្អេីលអ្នកស្រុកឲ្យភ័យស្លន់ស្លោផងដែរប៉ុន្តែចាប់ជនដែលគេសង្ស័យថាជាមុខសញ្ញានោះមិនបានទេគឺគ្រាន់តែចាប់បានម៉ូតូមួយគ្រឿងទូរស័ព្ទដៃមួយនិងសម្ភារះខ្លះដូចជាកាំបិតពូថៅដែលគេទុកប្រេីជាឧបករណ៍ស្រែចំការប៉ុណ្ណោះ។ ក្រោយមកប្រពន្ធជនសង្ស័យបានទៅសុំសម្ភារះដែលប៉ូលីសដកហូតទាំងអស់នោះយកមកប្រេីប្រាស់វិញណាមួយ ម៉ូតូជារបស់ម្ដាយផងមិនមែនជារបស់ប្ដីប្រពន្ធគាត់ទេ។ ក្នុងពេលទៅសុំនោះប៉ូលីសបានទាលុយគាត់ពីរលានរៀលទេីបឲ្យរបស់វិញ។ ដោយមានប្រាក់ក្នុងខ្លួនតែម្ភៃមុឺនរៀលស្ត្រីកែចិន្ដាបានអង្វរសុំជូនតែប៉ុណ្ណឹង(២០០.០០០៛)តែខាងប៉ូលីសថាលោកអធិការមិនព្រមទេ ទាល់តែពីរលានទេីបព្រមsix។ រំលងបានពីរបីថ្ងៃក្រោយមកព័ត៌មានទាលុយនេះក៏បែកធ្លាយតាមរយះបណ្ដាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រេីនអង្គភាព ទេីបឃេីញមានប្រតិកម្មពីលោកស្នងការរង កុយ ហៀង ថាលោកអធិការធ្វេីរបាយការណ៌ភូតថ្នាក់លេីហេីយខាងការិយាល័យបុគ្គលិកក៏ចាប់ផ្ដេីមស្រាវជ្រាវរឿងនេះឯខាងប្រតិកម្មរហេ័សរបស់ស្នងការដ្ឋានខេត្តបាត់ដំបងក៏ចេញរបាយការណ៌ដែលមេីលទៅដូចជាជួយបិទបាំងឲ្យលោក ហេង បារាំង ថាកម្លាំងចុះទៅចាប់មុខសញ្ញាជួញដូរគ្រឿងញៀនមែនហេីយចាប់មិនបានក៏ដកហូតបានម៉ូតូនិងទូរស័ព្ទបញ្ជូនមកស្នងការដេីម្បីចាត់ការបន្តហេីយ។ តែចំពោះរឿងដែលទាលុយពីគេពីរលានរៀលនោះស្ងាត់ឈឹងអត់ឃេីញបំភ្លឺទេគឺដូចជាធ្វេីមិនដឹង? ។ ឥឡូវនេះតាមការរៀបរាប់តាមទូរស័ព្ទរបស់ស្ត្រីដែលជាប្រពន្ធឃនសង្ស័យឲ្យដឹងថាម៉ូតូនិងទូរស័ព្ទរបស់ខ្លួនត្រូវបានប៉ូលីសប្រគល់ឲ្យវិញហេីយ នៅឡេីយតែកាំបិតពូថៅបែបប៉ូលីសទុកប្រេីមិនប្រគល់ឲ្យវិញទេហេីយសម្ភារះគាត់បានឡេីងមកទទួលរបស់នៅស្នងការដ្ឋានមិនមែនយកនៅអធិការដ្ឋានទេ។ ឯប្ដីគាត់ក៏បានចូលមកផ្ទះវិញហេីយដែរ។ ដូច្នេះសរុបសេចក្ដីទៅខាងជនសង្ស័យអស់តែកាំបិតពូថៅឯខាងអធិការដែលខំចាប់មនុស្សបាញ់អស់គ្រាប់កាំភ្លេីងបីបួនគ្រាប់ ក៏មិនបានលុយពីរលានរៀលដូចបំណងខាងប្រតិកម្មរហ័សក៏ធ្វេីមិនដឹងមិនឮរឿងទាលុយអីចឹងមានតែទុកលោកអធិការឲ្យនៅបន្តរឿងល្អៗដេីម្បីបានល្បីដល់អង្គភាពតទៅទៀតដោយបិទរឿងត្រឹមនឹងទៅហោង។N2 Share this:TwitterFacebookLike this:Like Loading... Post navigation យុវជនម្នាក់សង្ស័យថា ក្មេងស្ទាវដេញកាប់យកស្រី នឹងបណ្ដាលឲ្យយុវជនម្នាក់នោះស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេល ០១សប្ដាហ៍ ឲ្យរុះរើ ចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនមានសណ្ដាប់ធ្នាប់នៅតាមច្រាំងទន្លេ