សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យរួមគ្នាវិនិយោគកុមារ ដើម្បីបង្កើតធនធានឈានទៅសម្រេចការអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការវិនិយោគកុមារ សំដៅដល់ការផ្តល់នូវការអប់រំសម្រាប់កុមារ គឺមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចផែនការអភិវឌ្ឍដោយចីរភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាវិនិយោគ និងផ្តល់ការអប់រំដល់កុមារ ដើម្បីបង្កើតបានជាធនធានសម្រាប់សង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះក្នុងសារលិខិតចូលរួមអបអរសាទរខួបលើកទី២៧ ទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១។ ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញនូវកិច្ចប្រឹងប្រែងជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងការគាំពារ និងលើកកម្ពស់សិទ្ធិរបស់កុមារ។ ជាពិសេសសិទ្ធិទទួលបានការអប់រំ ដែលជាធាតុដ៏ចាំបាច់សម្រាប់ផ្តល់នូវចំណេះដឹង និងបង្កើតជាធនធានសម្រាប់សង្គមជាតិ។ សម្តេចតេជោ បានគូសបញ្ជាក់ក្នុងសារលិខិតថា «រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសូមលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្សដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា»។ សម្តេចតេជោ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ បានដាក់បញ្ចូលនៅក្នុងកម្មវិធីគោលនយោបាយ ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្ត្រទី១ «ការអភិវឌ្ឍធនធានមនុស្ស» ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ដែលមានសូចនាករ លទ្ធផល និងពេលវេលាជាក់លាក់សម្រាប់អនុវត្ត ព្រមទាំងមានសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយ និងបទដ្ឋានគតិយុត្តនានាតាមវិស័យដទៃទៀត។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ គោលនយោបាយជាតិនានា ជាពិសេសគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ (២០១៩-២០២៩)។ ស្របជាមួយគ្នានេះដែរ កម្ពុជាក៏បានដាក់ចេញផែនការសកម្មភាពតាមវិស័យជាច្រើនទៀត ក្នុងនោះរួមមាន ផែនការសកម្មភាពស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើក កម្ពស់សុខុមាលភាពនិងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា តាមរយៈប្រព័ន្ធ គាំពារសង្គមចំនួន២ រួមមាន ប្រព័ន្ធជំនួយសង្គម គឺផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោមនិងក្បែរ បន្ទាត់ភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និង ប្រព័ន្ធសន្តិសុខសង្គម ជាការផ្ដល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និង ពិការភាពដល់ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រព័ន្ធ។ ជាក់ស្តែងការដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាកម្មវិធីអន្តរាគមន៍មួយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលដែល មានការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់គ្រួសារដែលមានបណ្ណសមធម៌ កម្រិតក្រីក្រប្រភេទ១ និង២ សំដៅជួយសម្រាលការលំបាកនៅក្នុងស្ថានភាពចំពោះមុខនេះ។ សម្តេចតេជោបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្តល់កិច្ចការពារយ៉ាងពេញទំហឹងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រងនិងផ្តល់សេវាដល់មុខសញ្ញា កុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។ តែទោះបីជាមានការការខិតខំប្រឹងប្រែងយ៉ាងនេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងភាពងាយរងគ្រោះនិងរងគ្រោះ ព្រោះតែឪពុកម្តាយ ឬអាណាព្យាបាលធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ និងជាពិសេសក្នុងការរស់នៅក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវការការគាំទ្រនិងអន្តរាគមន៍ជាចាំបាច់ ដោយជំរុញការអនុវត្តនូវគោលនយោបាយនិងបទដ្ឋាននានា ដែលផ្តោតលើកិច្ចការពារនិងការគោរពសិទ្ធិមូលដ្ឋានរបស់ កុមារ ក្នុងគោលដៅការពារឧត្តមប្រយោជន៍របស់កុមារ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណី កុមារ ដើម្បីលើកកម្ពស់និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំង បង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គម សម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។ ក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាយកចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន៩ចំណុច ដើម្បីធានាដល់ការលើកម្ពស់សិទ្ធិរបស់កុមារ និងធានាថាកុមារទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។ ការងារអាទិភាពទាំង៩ចំណុចនោះរួមមាន៖ ១/ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ។ ជាពិសេសកុមារីនិងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់នៃ ការរើសអើង ការផាត់ចេញពីសង្គមនិងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិ ដើមភាគតិច កុមារមានពិការភាព)។ ២/ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរក្នុង ការអនុវត្តនិងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការ ចែករំលែកចំណេះដឹង បទពិសោធស្តីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។ ៣/ សូមលើកទឹកចិត្តដល់កុមារ និងសហគមន៍ ដើម្បីត្រៀមខ្លួន និងឆ្លើយតបទៅនឹងវិបត្តិ ព្រមទាំងជម្នះរាល់ការលំបាកនានា។ ៤/ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *