ជួយអបអរសាទរបងប្អូនពលកររួមលោហិតចំនួន២១៨នាក់ដែលថៃដឹកយកមកទម្លាក់ចោលនៅមាត់ច្រកបឹងត្រកួនមានក្រុមហ៊ុនសប្បុរសមួយស្ម័គ្រចិត្តជួយ​ឧបត្តម្ភ​ម្ហូបអាហារហេីយ

RMN.ASIA.4/8/2021
​ ស្រុកថ្មពួកខេត្ត​បន្ទាយមានជ័យ​៖ក្រុមហ៊ុនធូខេន​ អិលជេ​ ត្រេឌីន​ ឯ.ក(Toucan LJ Trading Co.,Ltd)នៅថ្ងៃទី4​ ខែសីហាឆ្នាំ2021នេះបានសម្ដែងនូវកាយវិការដ៏គួរឲ្យស្ញប់ស្ញែងមួយ​គឺក្រុមហ៊ុនមួយនេះបានស្ម័គ្រចិត្តជួយ​ឧបត្តម្ភ​ម្ហូបអាហារប្រ​ចាំថ្ងៃដល់បងប្អូនពលករខ្មែរទាំង២១៨នាក់ដែលថៃដឹកយកមកទម្លាក់ចោលនៅមាត់ច្រកបឹងត្រកួន​ ឈមនឹងស្រុកតាប់ព្យ៉ាខេត្តស្រះកែវ(ថៃ)ដោយគ្មានថ្ងៃកំណត់។

ក្រៅពីការជួយផ្ដល់ម្ហូបអាហាររបស់ប្រធានក្រុមហ៊ុនធូខេន​ បងប្អូនចំណាកស្រុកទាំងអស់នោះនៅបានទទួលការយកចិត្តទុកដាក់ជួយការពារសុវត្តិភាព​ និងជួយផ្គត់ផ្គង់សម្ភារៈ​ ប្រេីប្រាស់សម្រាប់សាងសង់ជម្រកស្នាក់នៅបណ្ដោះអាសន្ន​ គ្រឿងបរិក្ខាផ្សេងៗនិងថ្នាំពេទ្យ​ ពីខាងអង្គភាពនគរបាលការពារព្រំដែនគោកវរ៨០៧សហការជាមួយអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ​ អង្គភាព​ទំនាក់ទំនង​ព្រំដែន​កម្ពុជាថៃ​ យោធាកងពលតូចថ្មេីរជេីងលេខ៥១ទៀតផង។

ចំពោះការជួយផ្គត់ផ្គង់ម្ហូបអាហាររបស់ក្រុមហ៊ុនធូខេន​ អិលជេត្រេឌីនចំពោះបងប្អូនពលករចំណាកស្រុកនេះ​ គឺជួយដល់ទីបញ្ចប់គ្មានកាលកំណត់ឡេីយគឺថាបេីបងប្អូននៅមិនទាន់បានចាកចេញពីតំបន់សនេះទេខាងក្រុមហ៊ុននៅតែជួយផ្គត់ផ្គង់ជាប់ជាប្រចាំ។

សូមជម្រាបថាពលករខ្មែរដែលថៃដឹកយកមកទម្លាក់ទុកនៅមាត់ច្រកបឹងត្រកួនគិតមកទល់ថ្ងៃទី4ខែសីហាឆ្នាំ2021នេះមានចំនួនសរុប២១៨នាក់​ ក្នុងនោះនៅតំបន់សប៉ែកខាងទឹកដីកម្ពុជាមានចំនួន៧១នាក់​ នៅខាងដីថៃ១៤៧នាក់។ អក្ខរ៉ា​០២

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed