គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ផ្តល់ស្បៀងអាហារនិងថវិកាជូនដល់កងកម្លាំង ក្នុងយុទ្ធនាការ​ ការពារប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ19

RMN.ASIA. 30/7/2021
ខេត្តបន្ទាយមានជ័យ : ឯ.ឧ​ អ៊ុំ​ រាត្រីអភិបាលនៃគណអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២១បានអញ្ជើញសំណេះសំណាលនិងផ្ដល់អំណោយព្រមទាំងថវិកាជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី ៥ កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនានាក្នុងខេត្ត។

អំណោយជូនកងកម្លាំងទាំងអស់រួមមាន ÷១.កងទ័ពក្រុមទី ១ ថវិកា ១ លានរៀលអង្ករ ២ តោនមី ១០កេសទឹកស៊ីអ៊ីវ ៤០យួរទឹកត្រី ៤០ យួរត្រីខ២កេស​ ស្ករស ២០ គីឡូក្រាមប៊ីចេង ៦ គីឡូក្រាមខ្ទឹមស​១០គីឡូក្រាម។

២.កងទ័ពក្រុមទី ២ ថវិកា ១ លានរៀលអង្ករ ២តោន មី១២កេស ទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរ ត្រីខ២កេស ស្ករស២០គ.ក ប៊ីចេង៦គ.ក ខ្ទឹមស១០គ.ក។
៣.កងទ័ពក្រុមទី ៣ ថវិការ១លានរៀល អង្ករ ២តោន មី១២កេស ទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរ ត្រីខ២កេសស្ករស​២០គ.ក ប៊ីចេង៦គ.ក ខ្ទឹមស​ ១០គ.ក។
៤.កងទ័ព​ក្រុមទី ៤ថវិកា១លានរៀល អង្ករ២តោន មី១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី ៤០យួរ ត្រីខ២កេស ស្ករស២០គ.ក ប៊ីចេង៦គ.ក ខ្ទឹមស១០គ.ក ។

៥.កងទ័ពក្រុមទី៥ ថវិការ១លានរៀល អង្ករ២តោន មី១២កេស ត្រីខ២កេសទឹកសុីអុីវ៤០យួរ ទឹកត្រី៤០យួរ ស្ករស២០គ.ក ខ្ទឹមសរ១០គ.ក ប៊ីចេង៦គ.ក។
៦.ស្នងការដ្ឋាននគរបាលខេត្ត ស្ករស២០គ.ក ថវិកា១លានរៀល អង្ករ២តោន ត្រីខ២កេស មី១២កេស ទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរ ប៊ីចេង៦គ.ក ខ្ទឹមស១០គ.ក។
៧.កងរាជអាវុធហត្ថខេត្ត ថវិការ១លានរៀល អង្ករ២តោន ទឹកត្រី ៤០យួរ ទឹកសុីអុីវ៤០យួរ មី១២កេស ស្ករស២០គ.ក ត្រីខ២កេស ប៊ីចេង៦គ.ក ខ្ទឹមស១០គ.ក។

ក្នុងពេលសំណេះដំណាលនាឱកាសនោះ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមគណះបញ្ជារការកងឯកភាពខេត្ត សូមថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះចំពោះស្មារតីនៃការចូលរួមទាំងអស់ទោះ យប់នឹងថ្ងៃ របស់កងកម្លាំងប្រដាប់អាវុធក្រុមគ្រូពេទ្យចូលរួម យុទ្ធនាការ នាការ​ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ្ឌ និងក្នុងបណ្ដា​ ក្រុង ស្រុកមួយចំនួនទៀត ថ្ងែទី៣០.ខែកក្តដាឆ្នាំ២០២១នេះជាដំណើរការចាក់ដូសទី ២ជូនពរប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ្ឌកម្ពុជាសង្កាត់មួយចំនួនផ្សេងទៀត។
ឯកឧត្តមបានអំពាវនាវដល់កងកម្លាំងនិងក្រុមលោកគ្រូពេទ្យទាំងអស់ បាននិងកំពុងបំពេញភារកិច្ចត្រូវចូលរួមអនុវត្តន៍ឲ្យបាន៣ ការពារនិង ៣កុំតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បានផ្ញើសារជូនដល់ សមត្តកិច្ចនិងកងកម្លាំងទាំងអស់ សូមទទួលបាននូវសុខភាពល្អ ជោគជ័យក្នុងបេសកកម្មបំពេញ ការងារជូនជាតិ និងប្រជាពលរដ្ឋត្រូវតែចាកឲ្យផុតពីជម្ងឺរីករាលដាលខូវីដ១៩ទាំងអស់គ្នា៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed