ឃាត់ខ្លួនជនជាតិថៃឆ្លងដែនចូលកម្ពុជាបាន៧នាក់

RMN.ASIA . 30/7/2021
ស្រុកអូរជ្រៅ៖​ នៅវេលាម៉ោង5ហៀបភ្លឺថ្ងៃទី30កក្កដាឆ្នាំ2021​ មានជនជាតិថៃ7នាក់(ប្រុស1)បានលបលួចឆ្លងដែនចូលមកដីខ្មែរតាមច្រករបៀងមួយកន្លែង​ តែត្រូវកម្លាំងយោធាកងល្បាត2(វរ503)សហការជាមួយយោធាកងពលតូចលេខ51​ និងប៉ុស្តនគរបាលព្រំដែនគោក​ វរ​ 911ឃាត់ខ្លួនបានចំណុច​ មុខបន្ទាយកងល្បាត2ដែលមានទីតាំងនៅភូមិព្រៃចាន់​ ឃុំអូរបីជាន់​ ស្រុកអូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ។

​ តាមបទបញ្ជាលោកង៉ោ​ ម៉េងជ្រួនអភិបាលរងខេត្តបន្ទាយ​មានជ័យបាន​ឲ្យកម្លាំងចម្រុះបញ្ជូនជនជាតិថៃដែលជាស្រីស្អាតប្រុសសង្ហាទាំង7នាក់នេះត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសាកសួរហេីយ។
តាម​ព័ត៌មាន​ពីប្រភពដែលសុំមិនឲ្យបញ្ចេញឈ្មោះបានប្រាប់អ្នកឆ្លេីយឆ្លង​ព័ត៌មាន​យេីងថា​ ជនជាតិថៃមានប្រុសនិងស្រីទាំង7រូ​បនេះលបលួចឆ្លងដែនបម្រុងចូលមកធ្វេីការជាបុគ្គលិកអនឡាញក្នុងកាសុីណូនៅក្រុងប៉ោយប៉ែត។ ពួកគេទាំង7នាក់នេះត្រូវមេខ្យល់ព្រលែងចោលបន្ទាប់ពីឆ្លងដែនផុតដីថៃរួចហេីយ​។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកេីតហេតុនិយាយថា​ នេះសំណាងចេះត្រូវកម្លាំងល្បាតប្រទះឃេីញនិងឃាត់ខ្លួនបាន​ កុំអីចូលដល់កន្លែងធ្វេីការហេីយបេីនាំយកមកជាមួយនូវជម្ងឺ​ ដែលតា​ ជាប់ខ្លួនផងនោះ​ មិនដឹងជាមានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវទទួលការចែកចាយពី​ស្រីស្អាតប្រុសសង្ហាទាំង7នាក់នេះ? ។ ពួកគាត់សំណូមពរសុំឲ្យកម្លាំងការពារព្រំដែនគ្រប់ច្រកទាំងអស់មេត្តាបង្កេីនការប្រុងប្រយ័ត្នថែមទៀតព្រោះនៅក្នុងប្រទេសថៃកំពុងផ្ទុះជម្ងឺប្រភេទ​ ដែលតា​ នេះធ្ងន់ធ្ងរខ្លាំងណាស់។ អក្ខរ៉ា02

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed