ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល………………

ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាលដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញនាំយកអំណោយទៅផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ ខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមូលដ្ឋានស្រុកកៀនស្វាយ ខេត្តណ្តាល ។ បន្ទាប់ពីស្តាប់របាយការណ៍ របស់លោកអភិបាលស្រុករួចមក ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ផ្ញើថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបម្រើការនៅរដ្ឋបាលស្រុកកៀនស្វាយ ជាពិសេសជូនប្រជាពលរដ្ឋស្រុកកៀនស្វាយទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។ ឯកឧត្តមប្រធានគណៈកម្មការ បានអំពាវនាវដល់អាជ្ញាធរស្រុកកៀនស្វាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវីដ-១៩ លែងមាននោះទេ។ ដូច្នេះ យើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តន៍ឱ្យបានតាមវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។ អំណោយដែលឯកឧត្តម ម៉ម ប៊ុននាង បានប្រគល់ជូនរដ្ឋបាលស្រុកកៀនស្វាយ រួមមាន៖ ថវិកា ១០លានរៀល អង្ករចំនួន ០២តោន ឃីតចំនួន ១០០ឃីត ដោយក្នុង០១ឃីតៗ រួមមាន៖ មី ០១កេស ត្រីខកំប៉ុង ០១យួរ ទឹកត្រី ទឹកស៊ីអ៉ីវ ០១យួរ អំបិល ០២គីឡូក្រាម ស្ករស ០១គីឡូក្រាម ម៉ាស់ ០១ប្រអប់ និងធុងជ័រធំ ០១ធុង៕ ប្រភព៖លេខាធិការដ្ឋានអមគណៈកម្មការទី១០ ព្រឹទ្ធសភា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *