ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង ដែលស្ថិតនៅចំណុចមន្ទីរពេទ្យសម្រាកព្យាបាល មេត្រូ សង្កាត់ផ្សារថ្មី៣(ព័ត៌មានបន្ថែម)

រាជធានីភ្នំពេញ : នៅវេលាម៉ោង​ ១២និង០០នាទីថ្ងៃត្រង់​ ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចមន្ទីរសម្រាកព្យាបាល​ មេត្រូ​ II​  តាមបណ្តោយផ្លូវ១៧២ ភូមិ១៤ សង្កាត់ផ្សារថ្មី​ទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញមួយចំនួន។  

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ​ ផេង​ ស្រីភស្ស​ ភេទស្រី​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​ ប្រធាន​រដ្ឋបាល ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី​។     

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះថ្មបេតុង​ ទំហំ​ ៤ម៉ែត្រ​ x​ ៦ម៉ែត្រ​ ខូចខាតសម្ភារៈ​ម៉ាស៉ីនត្រជាក់ចំនួនមួយ​,​ សម្ភារៈប្រេីប្រាស់មួយចំនួន​​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប​ ​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃដដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *