មន្ត្រី សាធារណះការ និងមន្ត្រី ចរាចរាចណ៍ បានចុះផ្សព្វផ្សាយអំពីគំនូសចរាចរណ៍ថ្មីនៅរង្វង់មូលទឹកថ្លា 

ខេត្តបន្ទាយមានជ័យ : លោក សុកចាន់ថា ប្រធានមន្ទីរសាធារណះការ ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើចរាចរណ៍តាមផ្លូវបំបែកត្រង់ចំណុចរង្វង់មូលទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវយល់ដឹងឲ្យបានច្បាស់អំពីគំនូសចរាចរណ៍ ទើបគូសហើយថ្មីឲ្យបានគ្រប់ៗគ្នាអំពីទិសដៅចរាចរណ៍ ដែលអ្នកបើកបរត្រង់ចំណុចបំបែកផ្លូវ ជាតិលេខ៥ ពីផ្លូវបំបែករង្វង់មូលទឹកថ្លាមកខេត្តបន្ទាយមានជ័យ និង ពីផ្លូវបំបែករង្វង់មូលទឹកថ្លាមក ស្រុកមង្គលបូរី នៅព្រឹក ថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០២១ជៀសវាងពីការផាកពិន័យនៅថ្ងៃខាងមុខ ដោយមានការចូលរួម មន្ត្រីសាធារណះការ១ក្រុម និងមន្ត្រីនគរបាលចរាចរណ៍១ក្រុម ។

លោក សុកចាន់ថាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាអ្នកបើកបរទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់អំពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងមក ពីកក្កា ៧យ៉ាងគឺ :

១/ការបើកហួសល្បឿនកំណត់ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន។

២/បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀននៅពេលអត់ងងឹយខ្លាំងហេវហត់ខ្លាំង អនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ។

៣/ការមិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែលមានប្រសិទ្ធភាព។

៤/បើកជែងគ្នាដោយខ្វះការប្រុងបករយ័ត្ន ។

៥/មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ។

៦/ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម។

៧/មិនបានមើលគំនូសផ្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណា នេះកំពុងក្លាយ ជាបញ្ហដ៏ធំរបស់លោកអភិបាលខេត្ត។

លោកសុក ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់ប​ន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​មិនជារឿងការពិបាកនោះទេ បើសិនប្រជាពលរដ្ឋណាមិនបានចូលរួមគោរពច្បាប់ចរចរណ៍ឲ្យបានគ្រប់គ្នាទេនោះគ្រោះថ្នាក់​ដោយ​សារ​ចរាចរណ៍​និងអាចកើនឡើងជាងមុន។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាការគោរពច្បាប់ចរាចរណ៍​វាមិនពិបាកនោះទេពេលដែលយើងជិះម៉ូតូ ត្រូវ​ពាក់មួក​សុ​វត្តិភាព​ទាំងអស់​គ្នាមិនត្រូវ​បើកបរ​ទាំង​មាន​ភាពស្រវឹង ជៀសវាង​ជិះ​ម៉ូតូ​វ៉ា​ស្តាំ ចំ​ព្រោះ​បងប្អូន​ដែល​ជិះ​រថយន្ត​ត្រូវ​ដាក់​ខ្សែក្រវ៉ាត់​ឱ្យបាន​ត្រឹមត្រូវ​មុន​ចេញដំណើ​ទោះ​ជិត​ឬ​ឆ្ងាយ​ក្តី​ដើម្បី​សុ​វត្តិភាព​បងប្អូន​។

ក្នង​ឱកាស​នោះ​ លោកសុកចាន់ថា បានធ្វើការ​អំពអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដូចជាត្រូវ​ចេះ​បើកបរ​មានការប្រុងប្រយ័ត្ន ពាក់មួក​សុវត្ថិភាព​ជានិច្ច ពាក់​ខ្សែក្រវ៉ាត់ពេលបើកបរ ត្រូវ​ជិះប្រកាន់​ស្តាំ​ជានិច្ច ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ត្រូវ​រក្សាទុក​ផ្លូវ​ថ្មើរជើង ។  ដោយ៖ ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed