អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជាថៃ និងជម្លៀសប្រជាពលរដ្ឋដែលរងដោយទឹកជំនន់ជន់លិចផ្ទះសម្បែង មកទីទួលសុវត្ថិភាព

ខេត្តបន្ទាយមានជ័យ : ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ក្រោមការដឹកនាំ ផ្ទាល់ពី ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត .កងកម្លាំង ទាំង៣ប្រភេទ ក្រុមការងារ យុវជន អាជ្ញាធរមូលដ្ឋាន ។

ដោយបានចុះពិនិត្យមើលឃើញស្ថានភាពជាក់ស្ដែង ក្រុមការងារបានរៀបចំទីជម្រកសុវត្ថិភាព ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ បានស្នាក់នៅ ទីទួលសុវត្ថិភាព ប្រមាណជាង ១០០គ្រួសារ។ហើយក៍មានការអញ្ជើញចូលរួម លោក វរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត និង លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាការ កងរាជអាវុធហត្ថមូលដ្ឋាន ក្រុងប៉ោយប៉ែត . លោក មេបញ្ជាការ សឹងរងក្រុងប៉ោយប៉ែត លោក អធិការរង  លោក លោកស្រី អភិបាលរងក្រុង និងក្រុមការងារយុវជនកម្ពុជា។

ក្នុងឱកាសនោះដែលឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអំពាវនាវសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោយជាប់ ផ្តល់ព័ត៌មានឲ្យទាន់ពេលវេលា ព្រមទាំងចាត់ក្រុមការងារនៅប្រចាំការដើម្បីពិនិត្យស្ថានភាពទឹកជំនន់នៅតាមគោលដៅ ដើម្បីជួយសម្របសម្រួលក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ៕ដោយ: លន់ ណូកសេរី

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *