អគ្គីភ័យ បានលេបត្របាក់ផ្ទះមួយខ្នងនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យ
ភ្នំពេញ : ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ៣៨០ ផ្លូវបេតុង ក្រុមទី១០ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញសម្ភារៈអស់ទាំងស្រុង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ស៉ីវ សាំង ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ មេចុងភៅ ចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ ផ្ទះឈើលើក្រោមថ្ម ដែលមានទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ខូចខាតសម្ភារៈអស់ទាំងស្រុង នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ ១១ឡាន ស្មើរនឹង ៤៤ម៉ែត្រគូប, រថយន្តជំនួយមកក្រសួងមហាផ្ទៃ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៤ម៉ែត្រគូប, រថយន្តរបស់ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៦ម៉ែត្រគូប និងរថយន្តរបស់ទីក្រុងអូឡាំព្យា ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៥និង០០នាទីល្ងាចនាថ្ងៃដដែរ៕