លោកមឿងចំណាប់មន្ត្រីនគរបាលខ័ណ្ឌដូនពេញបកស្រាយរឿងដែលរស្មីញ៉ូស៍ផ្សាយកន្លងមក
ភ្នំពេញ៖ ក្រោយរស្មីញូស៍ចេញផ្សាយអត្ថបទទាក់ទងនឹងរឿងមន្ត្រីនគរបាលម្នាក់មានជម្ងឺត្រូវចូលព្យាបាលក្នុងមន្ទីរពេទ្យហេីយត្អូញត្អែរថាមិនឃេីញមេកោយមកអេីតសួរសុខទុក្ខលោក ដោយរស្មីញ៉ូស៌ដកស្រង់សម្ដីលោកមឿងចំណាប់នៅមន្ទីរពេទ្យផ្ទាល់នឹងបានដកស្រង់សម្ដីលោកលោកម៉ុក បូរិន្ទឆស័ក្ខ អធិការងទទួលបន្ទុកផែនអន្តរាគមន៌នៃអធិការដ្ឋានខ័ណ្ឌដូនពេញយកមកផ្សាយទាំងស្រុងរួចមក ក៏មានការចាប់អារម្មណ៌ពីមិត្តអ្នកអានជាច្រេីនដោយមានការចូលរួមមតិ(comment)ក្នុងន័យបន្ទោសថារស្មីញ៉ូស៍ផ្សាយហាក់មានភាពលម្អៀងទៅខាងអធិការ។
ព័ត៌មាននេះក៏មានប្រតិកម្មពីខាងអធិការដ្ឋានខ័ណ្ឌដូនពេញផងដែរ ចំណែកសាមីខ្លួន(មឿងចំណាប់)ក៏មានការបំភ្លឺផងដែរចំពោះអ្វីដែលលោកបានប្រាប់រស្មីញ៉ូស៌ក្នុងខណៈដែលគាត់កំពុងឈឺដោយជាតិស្ករឡេីងខ្លាំង។ លោកមឿងចំណាប់ថ្លែងថា៖គ្រានោះលោកស្រាប់តែឡេីងជាតិស្ករខ្ពស់បណ្ដាលឲ្យលែងដឹងស្មារតីត្រូវក្រុមគ្រួសារដឹកចូលមន្ទរពេទ្យភ្លាមៗ ពេលដឹងខ្លួនវិញលោកក៏បាននិយាយស្ដីនូវពាក្យសម្ដីមិនសមរម្យខ្លះប៉ះពាល់ដល់អង្គភាពទាំងស្មារតីលោកមិនទាន់ស្រឡះល្អប្រាប់អ្នកសារព័ត៌មានហើយ លោក មឿង ចំណាប់ បានសុំទោសដល់ថ្នាក់ដឹកនាំ នូវពាក្យសំដីដែលប៉ះពាល់ដល់អង្គភាព ហើយសូមឲ្យថ្នាក់ដឹកនាំខន្តីអភ័យទោសដល់រូបលោកផង ។
លោកចំណាប់អះអាងថា កន្លងមកលោកធ្លាប់ជួបអាការៈជម្ងឺរបៀបនេះពីរដងរួចមកហេីយ លេីកទី១ចូលសម្រាកព្យាបាលនៅពេទ្យធំ លេីកទី២នៅមន្ទីរពេទ្យកាល់ម៉ែត្រ ទាំង២ដងកន្លងមកនេះលេីកណាក៏មានក្រុមការងាររបស់អង្គភាពលោករួមនិងក្រុមការងាររបស់គណអភិបាលខ័ណ្ឌដឹកនាំដោយលោកអធិការផ្ទាល់អញ្ជេីញចុះមកជួបសួរសុខទុក្ខលោកដោយយកចិត្តទុកដាក់យ៉ាងកក់ក្ដៅបំផុតដោយនាំមកជាមួយនូវអំណោយនិងថវិកាយកមកផ្ដល់ឲ្យលោកដែរ។
ដោយឡែកពេលជម្ងឺធ្វេីទុក្ខលេីកទី៣នេះលោកត្រូវគ្រួសារដឹកយកមកសង្គ្រោះបន្ទាន់ភ្លាមៗនៅពេទ្យឯកជន ហេីយលោកមិនបានរាយការណ៌ជូនអង្គភាពទេីបថ្នាក់ដឹកនាំខាងលេីមិនបានដឹងពីអាការះរបស់លោកទេីបមិនមានការចុះមកសួរសុខទុក្ខដូចមុន។
លោកចំណាប់អះអាងបញ្ជាក់ទៀតថា : លោកវរសេនីយ៌ឯកទៀងច័ន្ទសារអធិការខ័ណ្ឌដូនពេញគឺជាមេកោយដ៏មហាល្អបំផុតនៅក្នុងបេះដូងរបស់លោក ព្រោះកន្លងមកលោកតែងយកចិត្តទុកដាក់ចំពោះកូនចៅក្រោមឱវាទគ្រប់គ្នាមិនប្រកាន់ខ្លួនឬឋានះតួនាទីដោយទុកមន្ត្រីក្រោមឱវាទទាំងអស់ដូចកូនចៅឬសាច់សារលោកហិតរបស់លោកផ្ទាល់។
ចុងក្រោយលោកចំណាប់បានសូមខន្តីអភ័យទោសបេីសិនជាពាក្យសម្ដីរបស់លោកនិយាយទៅកាន់អ្នកសារព័ត៌មាននៅពេលដែលលោកទេីបតែដឹងខ្លួនមិនទាន់មានស្មារតីប្រក្រតីដូចធម្មតាវិញនោះមានការប៉ះពាល់ដល់អង្គភាពត្រង់ចំណុចណាមួយ។
ដោយឡែកលោកអធិការទៀង ច័ន្ទសារ ក៏បានបំភ្លឺតបមកកាន់អង្គភាពរស្មីញ៉ូស៍តាមទូរស័ព្ទថា ៖ លោកមានការសោកស្ដាយជាខ្លាំងដែលមន្ត្រីក្រោមឱវាទលោកម្នាក់(មឿងចំណាប់)ឈឺចូលពេទ្យលោកមិនបានទទួលដំណឹងទាល់តែសោះលុះត្រាតែឃេីញរស្មីញ៉ូស៍ផ្សាយទេីបលោកដឹង ព្រោះកន្លងមកលោកតែងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសហការីរបស់លោកទាំងអស់ មិនប្រកាន់ថាអ្នកណាម្នាក់នោះឡេីយ ជាក់ស្ដែងចំពោះលោកមឿងចំណាប់នេះធ្លាប់ចូលពេទ្យ២លេីកហេីយ ហេីយលេីកណាក៏លោកតែងដឹកនាំក្រុមការងារក្នុងជួរគណអធិការរួមនិងខាងគណអភិបាលខ័ណ្ឌទៅសួរសុខទុក្ខនិងបានគៀងគរមិត្តរួមការងារឲ្យជួយជាថវិកាតាមការស្ម័គ្រចិត្តបន្ថែមទៀតលេីកញ្ចប់ថវិកាដែលអង្គភាពនិងគណអភិបាលខ័ណ្ឌទៅផ្ដល់ជូនសាមីខ្លួន។
លោកអធិការដែលពោរពេញដោយគុណធម៌រូបនេះបានបញ្ជាក់ច្បាស់ពីជំហររបស់លោកដែលជានិច្ចជាកាលលោកតែងគោរពតាមអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំពិសេសអនុសាសន៌របស់សម្ដេចក្រឡាហោម ស ខេង ដែលឲ្យយកចិត្តទុកដាក់និងលេីកកម្លាំងចិត្តដល់មន្ត្រីនគរបាលដែលមានបញ្ហាក្នុងគ្រួសារក៏ដូចជាបញ្ហាសុខភាព ជីវភាពលំបាក និងមន្ត្រីនរគរបាលចូលនិវត្តន៌ឲ្យសមតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។
សូមរម្លឹកថា : កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ រស្មីញ៉ូស៍បានស្រង់សម្ដីលោកមឿងចំណាប់នៅក្នងកន្លែងសម្រាកព្យាបាលនិងលោកវរសេនីយ៌ ម៉ុក បូរិន្ទឆស័ក្ខ មកចុះផ្សាយទាំងស្រុងដោយគ្មានបំណងចង់បន្ទោសបង្អាប់ភាគីណាមួយឡេីយ ហេីយវាក៏ជាការជូនដំណឹងមួយដែរពីថ្នាក់ក្រោមទៅកាន់ថ្នាក់លេី និងពីថ្នាក់លេីមកកាន់ថ្នាក់ក្រោម។ ចំពោះព័ត៌មាននេះ ក្រោយពីទទួលដំណឹងថាមន្ត្រីក្រោមឱវាទមានជម្ងឺ លោកអធិការបានទូរស័ព្ទដោយផ្ទាល់មកសួរសុខទុក្ខលោកមឿងចំណាប់ សម្ដែងនូវការយកចិត្តទុកដាក់ ខ្វាយខ្វល់និងឈឺឆ្អាលចំពោះមន្ត្រីក្រោមឱវាទ ដូចទៅនឹងការលេីកឡេីង របស់សាមីខ្លួនមែន។ ដោយ : (អក្ខរ៉ា០១និង០២)