ស្រុកម៉ាឡៃនឹងមានច្រកចេញចូលតែមួយក្នុងពេលឆាប់ៗនេះ

ម៉ាឡៃបន្ទាយមានជ័យ ៖​ ក្នុងដំណេីរចុះយកព័ត៌មានជុំវិញបឹងទន្លេរសាបក្នុងកាលះទេសះសម័យកូវីតនេះ​ អ្នកយក​ព័ត៌មាន​រស្មីញូស៌​យេីងបានមកដល់ស្រុកម៉ាឡៃដែលជា​អតីត​ទឹកដីដែលកាន់កាប់ដោយកម្លាំងអតីតខ្មែរក្រហម​ អ្វីដែលយេីងចាប់អារម្មណ៌នោះគឺរដ្ឋបាលស្រុកម៉ាឡៃកំពុងសាងសង់​អគារ១ខ្នងដេីម្បីបម្រេីសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួលថែមទៀតគឺអគារច្រកចេញចូលតែមួយ។ ពេលដែលក្រុមការងារមជ្ឈមណ្ឌលសារព័ត៌មានរស្មី news យេីងចូលទៅដល់សាលាស្រុកនៅវេលាម៉ោង១៥:៣០នាទីក្រៅពីឃេីញអគារច្រកចេញចូលតែមួយដែលជិតរួចជាស្ថាពរហេីយនោះ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតគឺ គណអភិបាលស្រុកម៉ាឡៃទាំងអស់ពុំមានអ្នកណាម្នាក់នៅប្រចាំ ការិយាល័យឡេីយ? មិនមែនមានន័យថាពួកគាត់មិនមកធ្វេីការនោះទេគឺម្នាក់ៗកំពុងជាប់ចុះមូលដ្ឋានយ៉ាងមមាញឹកទៅកន្លែងដែលកំពុងទទួលការគម្រាមកំហែងពីគ្រោះទឹកជំនន់​ ទឹកភ្លៀងនិងខ្លះទៀតចុះទៅឃុំឆ្ងាយដាច់ស្រយ៉ាលដូចជាឃុំតាគង់ដែលមានក្រុមគ្រូពេទ្យកំពុងចុះចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ។ នេះជាសក្ខីភាពបញ្ជាក់ថាគណ:អភិបាលស្រុកម៉ាឡៃទាំងអស់គ្នាមិនមែនជាមន្ត្រីជេីងដប់នោះទេ។ គប្បីបញ្ជាក់ផងដែរថាស្រុកម៉ាឡៃមានព្រំប្រទល់ជាប់នឹងទឹកដីនៃរាជាណាចក្រថៃដែលតែងទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលហូរមកពីប្រទេសថៃជារៀងរាល់ឆ្នាំមិនដែលលោះឆ្នាំណាម្ដងឡេីយ។ សង្ឃឹមថាទឹកដីជាយដែនដែលសម្បូណ៌ដោយដំណាំកសិឧស្សាហកម្ម មួយនេះនឹងមានការរីកចម្រេីនលូតលាស់ទៅមុខយ៉ាងលឿនក្រោមការដឹកនាំរបស់គណអភិបាលស្រុកថ្មីដែល សកម្មការងារមិនខ្លាចនឿយហត់នាអាណត្តិបច្ចុប្បន្ននេះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *