សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនយុវជនម្នាក់ដែលធ្វើសកម្មភាពឆក់កាបូបនៅតាមដងផ្លូវសាធារណៈ
ភ្នំពេញ : នៅថ្ងៃច័ន្ទទី ១៨ ខែ តុលា ឆ្នាំ២០២០១ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជានិងដឹកនាំ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៧និងផ្នែកនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចេញល្បាតពួនស្ទះប្រទាក់ក្រឡាគ្នា ចាំមេីលមុខសញ្ញាលួច ឆក់ ប្លន់និងបទល្មើសនានា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យដេីម្បីការពារសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
នៅពេលកម្លាំងសមត្ថកិច្ចផ្នែកនឹងប៉ុស្តិ៍កំពុងតែល្បាតក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញជនសង្ស័យមួយក្រុមកំពុងជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបក្នុងសង្កាត់កាកាបទី១និងសង្កាត់កាកាបទី ២ក៏ត្រូវ កម្លាំងសមត្ថកិច្ចដែលកំពុងល្បាតបានឃើញក៏ដេញតាមពីក្រោយហើយកម្លាំង នគរបាលតាមទាន់បានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលមានឈ្មោះ សំបុណ្យ ពុទ្ធិជ័យ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកឯបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោលហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលនៃអអធិការខណ្ឌពោធិ៍សែនជ័យកំពុងតាមដានស្រាវជ្រាវស្វែងរកបក្ខពួកយកជនសង្ស័យដើដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕