លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងល្បែងដុះស្លែ នៅសង្កាត់វត្តភ្នំ (មានវីឌីអូ)

ភ្នំពេញ: ថ្ងៃទី13ខែសីហាឆ្នាំ2021នៅវេលម៉ោង១៤:១០នាទី មានការបង្ក្រាបទីតាំងលេងល្បែងដុះស្លែមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។ហើយក្នុងការបង្ក្រាបនេះធ្វើឡើងដែលដឹកនាំដោយ លោក សុខ ពេញវុធ គណៈបញ្ជាកាឯកភាពខណ្ឌនិងលោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ ការបង្ក្រាបដកហូតវត្ថុតាំងជាច្រើនដូចជា : ម៉ូតូ14គ្រឿង ម៉ូតូកង់បី1គ្រឿងរួមនឹងវត្ថុតាងជាច្រើនទៀតដូចជាបៀរ អាប៉ោង ទូរទស្សន៍ ជល់មាន់អនឡាញ និងតារាងបាល់ទះព្រមទាំងមនុស្ស32នាក់ មាន ស្រី2 នាក់ផងដែរ។ហើយទីតាំងដែលបើកល្បែងស៊ីសងខាងលើបានបំពាននឹងសេចក្តីសម្រេចលេខ249/21សសរ របស់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់រយៈពេល 14 ថ្ងៃទី29 ខែកក្កដា ឆ្នាំ 2021 រហូតដល់ថ្ងៃទី 12 ខែសីហាឆ្នាំ 2021ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ។

លោក សុខ ពេញវុធ ដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា : ចំពោះមនុស្សដែលឃាត់ខ្លួនបាន32 នាក់ មាន ស្រី2 យកធ្វើសំណាកដើម្បីរកមេរោគកូវីត19 ចំពោះអ្នកដែលវិជ្ជមាន លោកនឹងបញ្ជូនទៅដើម្បីព្យាបាលនិងអនុវត្តទៅតាមនីតិវិធីច្បាប់បន្តចំណែកដែលអ្នកអវិជ្ជមានកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ៕ដោយ:អក្ខរា០៨

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *