អាជ្ញាធរសង្កាត់ចោមចៅទី៣សហការជាមួយមន្ត្រីមន្ទីរសាធារណការរាជធានីបន្តចុះធ្វើសកម្មភាពគៀរដីនិងបាញ់ទឹកសម្អាតលេីផ្លូវជាតិលេខ៤
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ខែតុលាឆ្នាំ២០២១លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងលោក អ៉ឹម វណ្ណា ចៅសង្កាត់រងទី១ បានដឹកនាំក្រុមប្រឹក្សាសង្កាត់និងប្រជាការពារសហការជាមួយមន្ត្រីមន្ទីរសាធារណការរាជធានីភ្នំពេញបន្តចុះធ្វេីការកៀរដីនិងបាញ់ទឹកសម្អាតលេីកំណាត់ផ្លូវជាតិលេខ៤ នៅចំណុចមុខផ្សារជម្ពូវ័ន ដេីម្បីកុំឱ្យមានការហុយដីប៉ះពាល់ដល់បងប្អូនអ្នកធ្វេីដំណេីររួមទាំងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះនិងធ្វេីឱ្យបរិស្ថានបានល្អប្រសេីរផងដែរ។
លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានថ្លែងថា ដោយសារតែមានយានយន្តបេីកបរឆ្លងកាត់លេីដងផ្លូវជាតិលេខ៤ ច្រេីនធ្វេីឱ្យធូលីដីគរច្រេីនជាប់របាំងថ្ម ចិញ្ចេីមផ្លូវជាដេីម និងធ្វេីឱ្យហុយប៉ះពាល់ដល់បរិស្ថានមិនល្អ ខូចសុខភាពបងប្អូនប្រជាពលរដ្ឋ។ដោយឃេីញដូចនេះហើយទេីបនៅរសៀលថ្ងៃទី១២ខែតុលានេះ លោកបានដឹកនាំក្រុមការងារយកប៉ែលទៅឈូសកៀរដីចេញរួមទាំងធ្វេីការបាញ់ទឹកសម្អាតឱ្យល្អប្រសេីរឡេីងវិញ។
លោក វ៉ា សាវឿនបានបន្តទៀតថា នៅលេីកំណាត់ផ្លូវជាតិលេខ៤ លោកតែងតែធ្វេីការឈូសកៀរដីជាញឹកញាប់ដេីម្បីបរិស្ថានស្អាត ទីក្រុងស្អាត៕