ប្រជាពលរដ្ឋនៅឃុំតាគង់ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីត19គ្រប់គ្នាអស់ហេីយ
ស្រុកម៉ាឡៃ បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋកំពុងរស់នៅក្នុងឃុំតាគង់ស្រុកម៉ាឡៃដែលជាឃុំមួយនៅឆ្ងាយពីទីរួមស្រុកជាងគេសុទ្ធតែបានចាក់វ៉ាក់សាំងការពារកូវីត19ដូសទីពីររួចគ្រប់គ្នាអស់ហេីយ នេះជាប្រសាសន៌របស់ លោក សុខ ពេញណន អភិបាលរងស្រុកម៉ាឡៃនិងជាក្រុមងារងារស្រុកចុះជួយឃុំតាគង់។ លោក សុខ ពេញណន បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានរស្មីញូស៌ នាពេលថ្មីៗនេះថា ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឃុំតាគង់ទាំងចាស់ទាំងក្មេងសុទ្ធតែទទួលបានការចាក់វ៉ាក់សាំងការពារដូសទីពីរដោយការស្ម័គ្រចិត្តគ្រប់គ្នាអស់ហេីយ លេីកលែងតែអ្នកចំណាកស្រុកទៅធ្វេីការឬរកសុីនៅឆ្ងាយពុំមានវត្តមាននៅក្នុងមូលដ្ឋាន ទេីបមិនទាន់បានចាក់។ លោក សុខពេញណន បានប្រាប់អ្នកសារព័ត៌មានយេីងទៀតថា ទោះបីជាប្រជាពលរដ្ឋយេីងនៅឃុំតាគង់នេះបានចាក់ថ្នាំការពារពីរដងរួចហេីយក៏ពិតមែន តែលោកនៅតែអប់រំបងប្អូនមិនឲ្យភ្លេចវិធានការណ៌ណែនាំ បីកុំ បីការពារ ដែលជាវិធានការណ៌ដ៏សាកសិទ្ធសម្រាប់ការពារខ្លួនពីមេរោគដ៏កាចសាហាវនេះដែរ។ សូមជម្រាបថាឃុំតាគង់ដែលមានប្រជាពលរដ្ឋស្ទេីរទាំងអស់ប្រកបរបរកសិកម្ម កាលគ្រាមុននៅឆ្ងាយដាច់ស្រយ៉ាលពីទីប្រជុំជនព្រោះផ្លូវពិបាកធ្វេីដំណេីរទៅមកណាស់ តែឥឡូវក្រោយពីនយោបាយឈ្នះឈ្នះឃុំនេះហាក់នៅជិតបង្កេីយ ដោយសារតែផ្លូវគមនាគមន៌បានអភិវឌ្ឍន៌ពីផ្លូវដីមកជាកៅស៊ូយ៉ាងរាបស្មេី។ នេះគឺជាកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ៕