កសិករនៅជាយដែនថ្ងូរថាតម្លៃស្រូវឆ្នាំនេះឈ្មួញឲ្យថោកហួស
អូរខៃដនក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ប្រជាកសិករនៅចំណុចជាប់អាងទឹកអូខៃដនភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានត្អូញត្អែរប្រាប់អ្នកយកព័ត៌មានយេីងថា ទិន្នផលស្រូវពួកគាត់ឆ្នាំនេះបានតិចហេីយឈ្មួញទម្លាក់ថ្លៃទៀត។ ប្រភពឲ្យដឹងថាគាត់ធ្វេីស្រូវស្រាលប្រភេទពូជ[៥៤]ដែលប្រេីរយះពេលតែ៣ខែបានច្រូត តែឆ្នាំនេះច្រូតហេីយរកឈ្មួញមកទិញគ្មាន។ មានឈ្មួញខ្លះចូលមកទិញដែរតែឲ្យតម្លៃថោកពេក(១តោន៤៨០០បាត)ដែលកាលពីឆ្នាំទៅគាត់លក់បានទៅដល់៦២០០បាតក្នុងមួយតោន។ កសិករទាំងអស់នៅចំណុចអាងអូរខៃដននេះពោលថា ឆ្នាំនេះប្រេងម៉ាហ្សូូតឡេីងថ្លៃ ជីក៏ថ្លៃ ស្រូវក៏ឲ្យផលតិចដោយមូលហេតុស្មៅច្រេីនពេក តែពេលបានផលគ្មានឈ្មួញមកទិញ ពេលមានអ្នកមកសួរទិញក៏ទម្លាក់តម្លៃទាបពេក ហេីយបេីមិនលក់គ្មានប្រាក់សងថ្លៃ ឈ្នួលដី ពូជ ជីរ ប្រេងចាក់ម៉ាសុីនគោយន្តភ្ជរដី ឈ្នួលម៉ាសុីនច្រូត…។ ល។ ពួកគាត់សូមអំពាវនាវដល់លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មេត្តាជួយរកទីផ្សារកសិផលជូនពួកគាត់ផង។ អក្ខរ៉ា០២