លោក ទឹម ម៉ន មេឃុំទួលពង្រ បានបញ្ជាក់ ពីការរីកចម្រើនក្នុងមូលដ្ឋាន នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៣:១៥នាទី ក្រុមការងារ មជ្ឈមណ្ឌលព័ត៌មាន Raksmey news បានចុះទៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ក្រុមការងារបានធ្វើការសំណេះសំណាលជាមួយលោក ទឹម ម៉ន ជាមេឃុំ បានបញ្ជាក់ប្រាប់ឲ្យដឹងថា : នៅក្នុងឃុំរបស់លោកមានចំនួន ១២ភូមិ ហើយក្នុងនោះមាន១៥១ក្រុម ចំនួនគ្រួសារសរុប ៣៦៣៩គ្រួសារ ដែលមានប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន១៥៩៣៣នាក់ ។លោក ទឹម ម៉ន បានបញ្ជាក់បន្ថែមទៀតថា ចំពោះរឿងបញ្ហាសន្តិសុខ នៅក្នុងឃុំទួលពង្រនេះ គឺអាជ្ញាធរឃុំបានការពារសុវត្ថិភាព សន្តិសុខ និងបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អ។ហើយការអភិវឌ្ឍន៍ក្នុងភូមិ ទាំង១២ ក្នុងឃុំទួលពង្រ មានការរីកចម្រើនច្រើន ជាលំដាប់ ទាំងផ្លូវថ្នល់ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមក្រវ៉ាត់ព្រំដែន ប្រសើរជាងមុន សុំបញ្ជាក់ផងដែលថាពី មុនផ្លូវដីហុយគ្រួសក្រហម តែឥឡូវផ្លូវថ្នល់កៅស៊ូ ហើយមានផ្ទះថ្មជាហូរហែតាមដងផ្លូវទៅស្រុកម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ។នេះដោយសារការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជានិងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៊ី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *