កម្លាំងយោធាការពារព្រំដែនថៃ ចាប់បានម៉ូតូចំនួន 6 គ្រឿងនិងមនុស្សប្រាំនាក់រត់រត់ពន្ធម៉ូតូឆ្លងដែនខុសច្បាប់មកកម្ពុជា
ប្រទេសថៃ : ស៊ីឈ្នូលនាំម៉ូតូឆ្លងដែនខុសច្បាប់ ចំនួន ៥ នាក់ត្រូវបានកម្លាំងយោធាការពារព្រំដែន ថៃចាប់ខ្លួនខណៈ ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនក៏ប្រទះឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពជិះម៉ូតូបម្រុង ឆ្ពោះ ទៅកាន់ព្រំដែនកម្ពុជា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២១ ត្រង់ចំណុចភូមិ រីជ័យឃុំរីពណ៌ស្ដេចស្រុកតាប្រាយ៉ាខេត្តស្រះកែវស្របពេលរដ្ឋបាលខេត្តចេញ បទបញ្ជាយ៉ាងតឹងរ៉ឹង លើរាល់បទបញ្ជាឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទ ជនសង្ស័យទាំង ៥ នាក់រស់នៅក្នុងស្រុកតាប្រាជ្ញយ៉ាទាំងអស់ដោយពួកគេ បានសារភាពថា ឈ្មោះចែណាងបានជួយឲ្យ ពូកគេជិះឆ្លងដែនទៅប្រគល់ឲ្យឈ្មួញនៅទឹកដីកម្ពុជា ដោយមួយគ្រឿងគេទទួលបាន កម្រៃ ៥០០បាត។
សមត្ថកិច្ចថៃបានដកហូតម៉ូតូចំនួន 6 គ្រឿង ម៉ាកហុងដា សូគីមិច ៣ គ្រឿង មានស្លាកលេខនិងម៉ាកហុងដា abvចំនួន ៣គ្រឿង ដោយបច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការដ្ឋានស្រុកតាប្រាក់យ៉ាដើម្បីអនុវត្តតាមនីតិវិធី ដោយលែកឈ្មួញធំនៅពីក្រោយខ្នង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ៕