ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដោះស្រាយបញ្ចប់វិវាទចំណុចភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ រួមជាមួយលោក លី សារី អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យក្រុមការងារ ដែលកំពុងមមាញឹកក្នុងការស្រង់ឈ្មោះ និងស្ថិតិផ្ទៀងផ្ទាត់ឯកសារ ប្រជាពលរដ្ឋ នៅចំណុចទំនាស់រ៉ាំរ៉ៃច្រើនឆ្នាំកន្លងមក នៅភូមិអូរអំពិល ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា៖ ការចុះស្រង់ឈ្មោះ និងស្ថិតិផ្ទៀងផ្ទាត់ឯកសារនាពេលនេះ គឺដើម្បីរៀបចំដីពុះជាឡូត៍ ចែកជូនប្រជាពលរដ្ឋ ដែលទទួលបានការសម្បទាន ពីក្រុមគ្រួសារលោកលី អ៊ុតនី ដើម្បីបញ្ចប់ទំនាស់ដីធ្លី។

ហើយថ្ងៃនេះផងដែរឯកឧត្តមប៉ាន់ខែម ប៊ុនថន បានសម្តែងនូវសេចក្តីសង្វែគចំពោះកុមារាម្នាក់ដែលមកជួប ឯកឧត្តមព្រឹកមិញថា : អាណិតនិងសង្វេគចំពោះកុមារារូបនេះពន់ពេកណាស់

ឪពុកម្តាយបងនិងប្អូនស្លាប់អស់ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពតកាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនៅសល់តែម្នាក់ឯងបច្ចុប្បន្នរស់ជាមួយជីដូនពិការក្នុងស្រុកជុំគិរី ខេត្តកំពត ថ្ងៃនេះក្មួយប្រុសស្រេ ចាន់តារាអាយុ១០ឆ្នាំបានមកធ្វើដំណើរពីខេត្តកំពតមកដល់ស្នាក់ការស្រាលរបស់ខ្ញុំនិងក្រុមការងាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដើម្បីចុះឈ្មោះជួសឪពុកម្តាយដែលមរណៈភាពទៅទទួលយកគោលនយោបាយដោះស្រាយដីនៅទីនេះ។

ជាមួយនិងការផ្តល់អាទិភាពធ្វើឯកសារមុនជូនក្មួយខ្ញុំក៏បានជួយថវិកាមួយចំនួនដើម្បីផ្គត់ផ្គង់ការសិក្សាដោយមនោសញ្ចេតនាអាណិតស្រលាញ់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed