ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៨:៤៥នាទីព្រឹក ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្ដម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្ដម លោកជំទាវ លោកឧត្ដមសេនីយ៍ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាននិងឯកឧត្ដម លោកជុំទាវ អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើនទៀតបានអញ្ជើញជួបសំណេះសំណាលជាមួយពលករ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ពិធីសំណេះសំណាលបានបញ្ចប់នៅវេលាម៉ោង០៩:០០នាទី ប្រកបដោយភាពស្និទ្ធិស្នាល រីករាយ និងរាក់ទាក់ក្រៃលែង ។
បន្ទាប់មកនៅវេលាម៉ោង០៩:០០នាទីព្រឹកថ្ងៃដដែល ឯកឧត្ដម អភិសន្តិបណ្ឌិត និងលោកជុំទាវ ព្រមទាំងប្រតិភូអមដំណើរអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្ដម លោកជុំទាវ លោកឧត្ដមសេនីយ៍ វរសេនីយ៍ ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ភាគីថៃច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក និងតំណាងក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ។
ឯកឧត្ដម អភិសន្តិបណ្ឌិត និងលោកជំទាវ រួមជាមួយប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ក៏បានអញ្ជើញពិសារអាហារថ្ងៃត្រង់រួមគ្នានៅក្នុងបរិវេណទីតាំងក្រុងពាលីជាកិច្ចចប់កម្មវិធី ៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ !!

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed