បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ទី​០១ ខែកក្កដា ឆ្នាំ​២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមត្រូវបានអមដំណើរដោយ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើន បានចូលរួមសង្កេតការណ៍ និងពិភាក្សាអំពីវឌ្ឍនភាពនៃការសាងសង់។

គួរបញ្ជាក់ថា អគារដែលកំពុងសាងសង់ថ្មីនេះ ជាអគាររដ្ឋបាលដែលមានទំហំ ១៨ម៉ែត្រ គុណ ៣៦ម៉ែត្រប្រវែង មានកម្ពស់ ៥ជាន់ និងមានបន្ទប់ចំនួន ២៣ បន្ទប់ សាលប្រជុំធំមួយស្ថិតនៅជាន់លើ។

គម្រោងសាងសង់នេះមានគោលបំណងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អោយកាន់តែប្រសើរឡើងតាមការលូតលាស់នៃតម្រូវការសេវាសាធារណៈ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed