រាជធានីភ្នំពេញ : ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយមានភ្លៀងធ្លាក់ ធ្វើឲ្យក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មួយចំនួនមានការជន់លិចដោយសារទឹកភ្លៀងតាមដងផ្លូវ បន្ទាប់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញនៃរដ្ឋបាលរាជធានី និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹក និងការស្ថាបនាជញ្ជាំងប្រឡាយជាបេតុង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលរងការជន់លិចដោយទឹកភ្លៀងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាក់ស្ដែងក្នុងភូមិសាស្ត្រសង្កាត់ត្រពាំងក្រសាំង នាព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២៤ ឯកឧត្ដម ថង សាម៉ុន អនុប្រធានក្រុមការងារចុះជួយសង្កាត់ត្រពាំងក្រសាំង សហការជាមួយក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារក្រសួងការងារ និងក្រុមការងារសង្កាត់ ប្រជាការពារសង្កាត់ បានចុះពិនិត្យមើលគ្រឿងចក្រកាយស្ដារប្រឡាយរំដោះទឹកជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវអមរថភ្លើង ក្រោមការជួយឧបត្ថម្ភគ្រឿងចក្រ ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ។
ដោយមានការ យកចិត្តទុកដាក់ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង និងមានការចូលរួម លោក ចាន់ ភារ៉ា ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង មេភូមិ អនុភូមិ សមាជិកភូមិ កម្លាំងប្រជាការពារសង្កាត់ត្រពាំងក្រសាំងដែលដឹកនាំដោយ លោក ប៊ុន សម្បត្តិ ជួយសម្រួលនូវសណ្ដាប់ធ្នាប់និងចរាចរណ៍ ដើម្បីបញ្ចៀសទឹកកុំឱ្យមានការជន់លិចដោយសារទឹកភ្លៀងតាមដងផ្លូវក្នុងភូមិសាស្ត្រសង្កាត់ត្រពាំងសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងការចុះពិនិត្យមើលគ្រឿងចក្រកាយស្ដារប្រឡាយរំដោះទឹកជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវអមរថភ្លើង – ឯកឧត្ដម ថង សាម៉ុន អនុប្រធានក្រុមការងារចុះជួយសង្កាត់ត្រពាំងក្រសាំង បានឧបត្ថម្ភ ថវិកាម្ហូបបាយ ទឹកសុទ្ធ ដល់ តាកុងSK ចំនួន ១០$ និងដល់ប្រជាការពារសង្កាត់ ចំនួន ២០$ ផងដែរ៕