នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី សៅ លឿត ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកអនុសេនីយ៍ទោ ឡុង សាវ៉េត នាយរងការិយាល័យផែនការហ្វឹកហ្វឺន ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង ចំណុះមន្ទីរ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៣៥០,០០០រៀល, ភេសជ្ជៈ ទឹកសុទ្ធ ០៤កេស ជាអំណោយសួរសុខទុក្ខផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed