នារសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឡាយ គឹមលី នាយករងខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រឹទ្ធាចារ្យអតីតគ្រូបង្រៀន អតីតសិស្សសាលាបាក់ទូកនាទសវត្សរ៍ ឆ្នាំ១៩៨០ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូក គណ:កម្មការរៀបចំការប្រកួត ព្រមទាំងក្រុមកីឡាករ ចូលរួមយ៉ាងច្រើនកុះករ។

ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺជាលើកទី៥ហើយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អតីតឧបនាយករដ្ឋមន្ត្រី ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងមានការចូលរួមគាំទ្រពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក្រោមការធានារៀបចំកម្មវិធីជារៀងរាល់ឆ្នាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង។

ថ្លែងក្នុងកម្មវិធីនាឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានទាញចំណាប់អារម្មណ៍ថា៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed