ក្រោយការធ្វើកិច្ចសន្យា ដែលភាគីទាំងពីរ គឺអ្នកស្រីផ្លុង គឹមហួនអនុប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ និងភាគីអ្នកប្រលង ចូលក្របខណ្ឌគ្រូបឋម ចំនួន៦នាក់ នៅ
ក្នងឃុំស្លរក្រាមនិងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឃើញថារហូតមកទាល់ពេលនេះ ពុំទាន់មាននណាម្នាក់បាន ទទួលលុយមកវិញឡើយ ។

នេះបើយោងតាមភាគី អ្នកបានធានាដឹងលឺ ប្រាប់ថា អ្នកស្រីផ្លុង គឹមហួន បានត្រិមតែសន្យាខ្យល់ប៉ុណ្ណោះ គ្មានអ្វីដែលជាក់លាក់នោះទេ គឺគ្រាន់តែជាពាក្យ កុហក់ភូតភរ ដោះសារ មិនចង់សង មិនគោពតាមក្នុងកិច្ចសន្យា ដែលបាននិយាយគ្នា និងមានស្នាមមេដៃនោះទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងករណីសុីឡាក់
លុយ អ្នកប្រលងគ្រូជិត៣មុឺនដុល្លារ ខាងលើ គឺ
មានរហូតដល់ អ្នកធំនៅក្នុងសាលាខេត្ត ជួយដោះស្រាយទៀតផង ប៉ុន្តែគ្មានបានលទ្ធផល។

នេះបើតាមសំដី អ្នកស្រុកភូមិ មន្ត្រីរាជការ ជាច្រើន បានលួចខ្សឹបប្រាប់ថា អ្នកស្រីផ្លុង គឹមហួន គាត់ជំពាក់លុយគេច្រើនណាស់ គ្មានអ្វី
សងទេ ទំនងយកលុយអ្នកក្រោយ ដោះបំណុល
អ្នកមុន ចឹងទេពាក្យកុហក់ដោះសារ នៅតែបន្ត។

លុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអ្នកស្រីផ្លុង
គឹមហួន ដើរប្រមូល ក្នុងពេលប្រលងចូលគ្រូក្របខណ្ឌនិងគ្រូកិច្ចសន្យា រៀងរាល់ឆ្នាំ ទូទាំងខេត្ត
គ្រប់បណ្តាស្រុក មិនដឹងយកលុយទាំងនេះទៅ
ណាអស់ ឬមួយយកពីក្អែកទៅចែកតាវ៉ាវ ប្រមូល
ពីអ្នកប្រលងតាមស្រុក យកទៅចែកក្នុងមន្ទីរ ឬចែកទៅខាងក្រសួងទេដឹង? ។

ចំពោះករណីខាងលើ ត្រូវបានអ្នកវិភាគយល់ខុសៗគ្នាថា សង្ស័យគាត់ចាញ់ល្បែង ខ្លះថាចាញ់បោកគេបន្ត ខ្លះថា យកទៅសងបំណុល
ចាស់ និងអ្នកខ្លះថា យកទៅទូរឡើងតំណែង។

នេះបើយោងតាមសេចក្តីរាយការណ័ បានឲ្យអង្គ
ភាពយើងដឹងបន្តទៀតថា ឆ្នាំនេះមិនមែនមានតែ
៦នាក់ទេ ដែលបានចាញ់បោកអ្នកស្រី ផ្លុង គឹមហួន គឺនៅមានតាមបណ្តាស្រុក ជាច្រើនទៀត
ដូចជា ស្រុកស្វាយចេក ស្រុកភ្នំស្រុក ស្រុកមង្គលបូរី ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ កំពុងតែមាន
ករណី យកកិច្ចសន្យា នេះមកតវ៉ានៅក្នុងមន្ទីរអប់ខេត្តជាច្រើននាក់បន្ថែមទៀត ហើយអង្គភាព
យើងនឹងupdate ប្រមូលយកភស្តុតាង ឯកសារ មកចុះផ្សាយបន្តទៀត។

ជុំវិញប្រភពខាងលើលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ លោកបានមានប្រសាសន៍ថា
បានជំរាបទៅអ្នកស្រីផ្លុង គឹមហួន រួចហើយ ឲ្យ
គាត់ដោះស្រាយជូនជនរងគ្រោះវិញ ដើម្បីបញ្ចប់
បញ្ហា តែលោកមិនដឹងថាបង្ខំគេម្តេចបាន ព្រោះ
រឿងគេអ្នកប្រព្រឹត្ត ចឹងគេជាអ្នកដោះខ្លួនឯង ម៉្យាងទៀត លោកនៅតែបដិសេធថា មិនមានការពាក់ព័ន្ធ ក្នុងករណីខាងលើនេះឡើយ ។

លោកស្រីផ្លុង គឹមហួន មិនអាចសុំធ្វើការ ស្រាយ
បំភ្លឺជុំវិញករណីចោទប្រកាន់ រឿងពុករលួយខាងលើនេះបានទេ ដោយចុចទូរស័ព្ទមិនដែល
លើក។

ជុំវិញករណីខាងលើ គួរតែឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា មេត្តាចាត់តាំងក្រុម
ការងារ ចុះស្រាវជ្រាវរឿងបញ្ហាពុករលួយរបស់អ្នកស្រីផ្លុង គឹមហួន ផងទាន ដើម្បីកុំឲ្យមានអ្នករងគ្រោះ ចាញ់បោកបន្តទៀត៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed