ខេត្តបន្ទាយមានជ័យ : អ្នកសារព័ត៌មានចំនួន០៣នាក់ ត្រូវបាន អ្នកបើកល្បែងស៊ីសងខុសច្បាប់បានវាយធ្វើបាបបណ្តាលអោយ មានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនិងបានបំផ្លិចបំផ្លាញទ្រព្យផ្ទាល់ខ្លួនអស់ជាច្រើន ខណ: ពួកគាត់ចុះទៅថតផ្តិតយករូបភាពនៅកន្លែង បទល្មើស ហ្គេមទូបាញ់ត្រីទាំងនោះហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨:៣០នាទី យប់ថ្ងៃទី០២ខែមិនាឆ្នាំ២០២៤ ដែលស្ថិតនៅចំណុច ភូមិ ប្រជាធម្មខាងលិច សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ។
ជនដៃដល់ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផ្ទះ ឈ្មោះ ក្រូច ឃឿន ភេទស្រី អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិ ប្រជាធម្មលិច សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នឹងឈ្មោះ សុខ អាង ជាម្ចាស់ទូបាញ់ត្រី ដែលជាជនដៃដល់ បាននាំបក្ខពួកមកវាយ លើក្រុមអ្នកសារព័ត៌មាន អោយរងរបួសធ្ងន់ មានចំនួន០៣នាក់ ។
អ្នកសារព័ត៍មានរងការវាយប្រហារពីរក្រុមបើកល្បែងហ្គេមទូបាញ់ត្រី ត្រូវបានគេស្គាល់ថា : ១-លោក សំ អ៊ាង ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មានតួនាទីជាចាងហ្វាងការផ្សាយ “គេហទំព័រ សំ អ៊ាង ហត់ញូស៍”
២- លោក ស៊ុន ម៉ាញ់ អ្នកយកពត៌មានឲ គេហទំព័រ សំ អ៊ាង ហត់ញូស៍
៣- លោក លួន ភារិន ជាអ្នកយកព័ត៌មានឲ គេហទំព័រ សំ អ៊ាង ហត់ញូស៍។
លោក សំ អ៊ាង បានប្រាបបណ្ដាញសារព័ត៌មានអោយដឹងថា: លោក បានរងរបួសចំក្បាលនិងបានវាយមកលើរូបរាងកាយយ៉ាងធ្ងន់ធ្ងរ ហើយ លោក ស៊ុន ម៉ាញ់ បានរងរបួសធ្លាក់ឆ្អឹងស្មា និង លោក លួន ភារិន បានរងរបួសបែកមាត់ធ្លាយពីក្រៅដល់ខាងក្នុងនៃមាត់ទៀតផង។ជនដៃដល់បាននាំគ្នាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកកាសែតទាំង៣នាក់រួមមាន:– ទូរសព្ទដៃ oppo ចំនួន២គ្រឿង
-ដងឡាយចំនួន២ គ្រឿង
– អាយឌីចំនួន២គ្រឿង ហើយបានវាយកំទេចរថយន្តចំនួន២គ្រឿង បានបណ្តាលអោយខូចខាតយ៉ាងធ្ងន់ធ្ងរ 01 រថយន្ត ប្រូសសេរីឆ្នាំ 2004 បែកកញ្ចក់ផ្នែកខាងមុខនិងកំពិតផ្នែកខាងចំហៀង។ 02- រថយន្ត ប្រូស សេរីឆ្នាំ 2005 បែកនៅផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ ។
បន្ទាប់ពីរឈ្មោះ សុខ អាង នឹងបក្សពួក វាយអ្នកសារព័ត៌មាន យ៉ាងដំណំក្រុមអ្នក សារព័ត៌មានដែលអ្នករងគ្រោះ បានទៅដាក់បណ្តឹងនៅ ប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល លោក ប្រឹង សុផល មេប៉ុស្តិ៍ បានឆឆ្លើយថា ឱ្យក្រុមអ្នក សសារពសារព័ត៌ដាក់ពាក្យបណ្ដឹងទៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ប៉ែ ចំណាត់ការលឿនជាងខាងលោក។ ក្រុមអ្នកសារព័ត៌មាន រងគ្រោះបានបន្តទៀតថា ពេលអ្នកសារព័ត៌មាន ថតទីតាំងបទល្មើស បានហើយ រាយការណ៍ជួនមន្ត្រីជំនាញពាក់ព័ន្ធ ហើយបែធ្វើមិនដឹង មិនឮ បែបនេះ តើអោយប្រជាពលរដ្ឋទៅពឹងអ្នកណា រឺមួយដូចពាក្យចាស់ថា: កន្ទេលធំបន្លំដេករឺ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ សូមមិនបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាព ជូនពួកគាត់ បានប្រាប់អ្នកសារព័ត៌មានយើងថា ក្រុងប៉ោយប៉ែត ជាប្រភពថ្នាំញៀន នឹងល្បែងអនឡាញខុសច្បាប់ យ៉ាងអាណាធិបតេយ្យបំផុត ហើយអាជ្ញាធរពាក់ព័ន្ធ មិនខ្វល់នោះទេ ។
ក្រុមអ្នកសារព័ត៌មានរងគ្រោះ លើកដៃសំពះទៅ សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នឹង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយរក យុត្តិធម៌ជូនពួកគាត់ផងសូមបញ្ជាក់ថា: សំនេរនឹងការ អត្ថាធិប្បាយខាងលើ ជាការលើកឡើងរបស់ពួកគាត់ទាំងស្រុង សារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺ នៅរៀងរាល់ម៉ោងធ្ធ្វើកា។
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។l