ភ្នំពេញ៖ កាលពីម៉ោង ១៦និង០៥នាទី រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ មូលដ្ឋានខណ្ឌដង្កោ បានបំពេញភារកិច្ចល្បាត ដើម្បីការពារ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ។ ក្នុងអំឡុងពេលនោះ កម្លាំងបានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុម កំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ នៅតាមចំណុចផ្លូវបេតុង ក្រោយហាងដៃអូន ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ឃើញដូច្នេះ កម្លាំងអាវុធហត្ថបានចូលទប់ស្កាត់ភ្លាមៗ ហើយអនុវត្តវិធានការបង្ក្រាប ដោយឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់។ បន្ទាប់មក ក្រុមក្មេងទាំងនេះត្រូវបាននាំទៅធ្វើការអប់រំ និងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើង ដែលអាចប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ ក៏ដូចជាបង្កឲ្យមានការភ័យខ្លាចចំពោះប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

ក្នុងករណីនេះ កម្លាំងអាវុធហត្ថក៏បានដកហូតរថយន្តម៉ូតូចំនួន ០២គ្រឿង ដែលក្រុមក្មេងទំនើងបានប្រើសម្រាប់បង្ហោះ ដោយបញ្ជូនបន្តទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីរក្សាទុករយៈពេល ០៣ខែ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed