ថ្មីៗនេះ អាវុធហត្ថរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសាកល្បងដាក់ដំណើរការនូវបទពិសោធន៍ថ្មីមួយ គឺកម្មវិធីហ្វឹកហ្វឺន Simulation ដែលជាប្រព័ន្ធហ្វឹកហ្វឺនតាមបែបបច្ចេកវិទ្យាកុំព្យូទ័រ ប៉ុន្តែសិក្ខាកាមអាចអនុវត្តដូចនៅក្នុងពិភពពិត ជាលក្ខណៈឯកត្តជន ជាក្រុម និងអាចប្រកួតគ្នាបាន ដោយអាចបង្កើតសេនារីយោសិប្បនិម្មិតតាមតម្រូវការ ស្របតាមស្ថានភាពជាក់ស្តែង។
ជាមួយបទពិសោធន៍ថ្មីមួយនេះ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអ្នកផ្តួចផ្តើមនិងទទួលខុសត្រូវរៀបចំដោយផ្ទាល់ បានបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺន Simulation បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
- ចំណេញការប្រើប្រាស់គ្រាប់ពិត
- ចំណេញការប្រើប្រាស់ទីលានហ្វឹកហ្វឺន
- អាចចល័តបានគ្រប់ទីកន្លែង ដោយគ្រាន់តែមាន កុំព្យូទ័រ និង LCD Projector(ស្លាយ)
- កម្មវិធីហ្វឹកហ្វឺនអាចបត់បែនបានគ្រប់ស្ថានភាពតាមតម្រូវការ
- បង្កើននូវ ប្រសិទ្ធភាព និង សុវត្ថិភាព
- បំណិនក្នុងការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវឆាប់រហ័សក្នុងពេលប្រតិបត្តិការជាក់ស្តែង
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ