នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកស៊ីម៉ង់ត៍ចំនួន ១០តោន ប្រគល់ជូនដល់ សាលានាយទាហានសកម្ម ត្មាតពង ដើម្បីទុកជាប្រយោជន៍សម្រាប់ប្រើប្រាស់ជាក់ស្ដែងក្នុងអង្គភាព។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានប្រគល់នូវប័ណ្ណថ្លែងអំណរគុណ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាលានាយទាហានសកម្ម នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *