(ខេត្តស្ទឹងត្រែង)÷អភិបាលខេត្តស្ទឹងត្រែង  បានចាត់ ទុកដំបូលសន្តិភាពជាកត្តានាំមកនៅការអភិវឌ្ឍផ្នែកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានបង្កឱ្យកា សឱ្យយើងសប្បាយរីករាយរៀបចំពិធីអបអរសាទរយ៉ាងអធិកអធម្ម នៃពិធីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី   ឆ្នាំសកល ។
     ពិធីអបអរសាទរ ឆ្លងឆ្នាំសកល រដ្ឋបាលខេត្តបានរៀបចំធ្វើឡើង នៅចំណុចបេនឡាន ជាប់និងប៉ុស្តិ៍ស មត្ថកិច្ចមាត់ទន្លេសេកុង នៅយប់ថ្ងៃអង្គារ៍ទី៣១ ខែធ្នូឆ្នាំ២០២៤ ក្នុងឱកាសសប្បាយរីករាយនេះ ឯកឧត្តមសរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា  ថ្នាក់ ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាមួយនឹ ងបងប្អូនប្រជាពលរដ្ឋយើងបានជួបជុំគ្នា បង្ហាញពីបា នសាមគ្គីភាព បង្កើននូវភាពសប្បាយរីករាយ ក្រោមដំបូលសន្តិភាព ដែលយើងត្រូវតែ ថែរក្សាឲ្យបានស្ថិ តស្ថេរគង់វង្ស។
   ឯកឧត្តមមានប្រសាសន៍បន្តថា អ្វីៗទាំងអស់គឺកើ តឡើងពីកត្តាសន្តិភាពដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានខិតខំប្រឹងប្រែងរកបានមកដោយលំបាក យកមកជូនបងប្អូនប្រជាពលរដ្ឋយើង រហូតមកដល់សព្វថ្ងៃនេះ  ។
   ឯកឧត្តមមានប្រសាសន៍ទៀតថា៖ប្រការនេះសូមបងប្អូនប្រជាពលរដ្ឋយើងរួមគ្នាថែរក្សានៅសុខសន្តិ ភាពនេះឱ្យបាន ប្រសើរឡើង ហើយអ្វីសំខាន់ជាងនេះបងប្អូនប្រជាពលរដ្ឋយើងរស់នៅត្រូវចេះសាមគ្គី ភាពគ្នា  ។
    ហើយខិតខំបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អដោយចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព អប់រំកូនចៅឱ្យធ្វើជាកូនល្អ សិស្សល្អ ប្រជា ពលរដ្ឋល្អ ឱ្យខិតខំរៀនសូត្រ នៅឆ្ងាយពីគ្រឿងញៀ ន និងកុំធ្វើជាក្មេងទំនើងឱ្យសោះ។
    លោកខៀវ យាន ប្រជាពលរដ្ឋរស់នៅភូមិព្រែកស ង្កាត់ក្រុងស្ទឹងត្រែង បានចាត់ទុកថា នេះជាសារមួយដាស់តឿនបន្ថែមដល់បងប្អូនប្រជាពលរដ្ឋយើងដែល ជាមាតាបិតា ដើម្បីបង្កើនការអប់រំកូន ឲ្យក្លាយទៅជាកូនល្អនិងប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គមផងដែរ។
   លោកបន្តថា បច្ចុប្បន្នក្រោមការដឹកនាំរបស់ឯក ឧ ត្តមសរសុពុត្រាអភិបាលខេត្ត បានធ្វើឲ្យខេត្តស្ទឹងត្រែ ងចប់ចំណាត់ថ្នាក់លេខ ១គ្មានក្មេងទំនើង ហើយកា រអភិវឌ្ឍក៏មានភាពរីកចម្រើន ជាបន្តបន្ទាប់ ប្រជាព លរដ្ឋបានសម្ដែងការពេញចិត្ត ហើយចូលរួមគ្រប់ស កម្មភាពជាមួយ អាជ្ញាធរមូលដ្ឋាន អនុវត្តនៅគោល នយោបាយ ភូមិ ឃុំ/  សង្កាត់ មានសុវត្ថិភាព ។
    ក្នុងពិធីបុណ្យឆ្លងឆ្នាំសាកលអបអរសាទរ ២០២៤ ឆ្លងចូល២០២៥នេះ មានថ្នាក់ដឹកនាំមន្ត្រីរាជការកង កម្លាំងទាំងបីស្ថាប័ន រួមនឹងបងប្អូនប្រជាពលរដ្ឋប្រមា ណជាង៥០០០នាក់.បានអញ្ជើញចូលរួមបង្ហាញអំពីកត្តាសាមគ្គីភាពរស់នៅក្រោមម្លប់សន្តិភាព ក្រោមកា រដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
   សូមបញ្ជាក់ថា ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តសឹ្ទងត្រែង បានទិញកាំជ្រួច ស៊ីប្រាយបាញ់ ប្រមា ណជាង ១.០០០ ដើម.សម្រាប់បាញ់ និងដុតអបអរ សាទរ ក្នុងពិធីឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២៥ នេះតែម្តង ៕ ដោយ÷ ជា ប៊ុនគង់)អភិបាលខេត្តស្ទឹងត្រែងចាត់ទុក  ឆ្នាំថ្មីនែក្តីសន្តិភាព ដែលរកបានមកដោយសម្ដេចតេជោបានផ្តល់ដើមទុ នដល់ការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ !

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed