ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ កងទ័ពកម្ពុជា ២ រូប ដែលបានរងរបួសកាលពីថ្ងៃទី ២៤ ខែកក្កដា ក្នុងសមរភូមិតតាំងការឈ្លានពានរបស់សត្រូវសៀម ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងត្រឡប់ទៅស្នាក់នៅគេហដ្ឋានវិញ បន្ទាប់ពីទទួលបានការព្យាបាលរយៈពេលជាច្រើនថ្ងៃនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី។

ក្នុងឱកាសនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋ និងមិត្តរួមការងារបានមកទទួលជូនដំណើរវរៈកងទ័ពទាំងពីរ ដោយក្តីរីករាយ និងសេចក្ដីកោតសរសើរចំពោះភាពអង់អាចក្លាហានក្នុងការបម្រើជាតិ។

ឯកឧត្តមអភិបាលខេត្តបាន អំណរគុណពិសេស ត្រូវបានផ្ដល់ជូនដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា–ជប៉ុន ស្រុកមង្គលបូរី ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការថែទាំព្យាបាល ឱ្យវរៈកងទ័ពទាំងពីរទទួលបានការជាសះស្បើយ និងអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារប្រពន្ធកូនវិញ។

ជាពិសេស ក៏បានថ្លែងអំណរគុណ និងសរសើរចំពោះស្មារតីលះបង់ខ្លួនរបស់វរៈកងទ័ពទាំងពីរ ដែលបានបោះបង់សាច់ឈាម និងចាកឆ្ងាយពីគ្រួសារដោយគ្មានការខ្លាចស្លាប់ ដើម្បីការពារជាតិ មាតុភូមិ និងសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងចុងបញ្ចប់ ក៏បានផ្ដល់ពរជូនឱ្យវរៈកងទ័ពទាំងពីរ ឆាប់បានសុខភាពពេញលេញ ដើម្បីអាចបន្តរស់នៅក្នុងជីវិតប្រកបដោយសុភមង្គល និងមានកម្លាំងចិត្តដ៏រឹងមាំសម្រាប់អនាគត៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *