ភ្នំពេញ : នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលដឹកនាំការងារខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពី លោក ហួរ ហួត អភិបាលររង លោកវរសេនីយ៍ឯ សួរ ពាន់ នាយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យអគ្គិភ័យនិងសង្ក្រោះ លោកវរសេនីយ៍ត្រី វង់ សុភីរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងមានការចូលរួមពី លោក-លោកស្រីអធិការរង លោកនាយផ្នែកជំនាញទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ និងលោក-លោកស្រីដែលត្រូវប្រការតែងតែងមុខតំណែង និងបំពាក់ឋានន្តរសក្តិចំនួន ៤៧រូប ៕