ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ៩កេីត​ ខែ​ មិគសិរ​​ ឆ្នាំ​ខាល​ ចត្វាស័ក​ .ព.ស.​២៥៦៦​ ​ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ២០២២​ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ បានរៀបចំពិធី​ ប្រកាសផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ បំពាក់ឋានន្តរសក្តិ​ ជូនមន្ត្រីនគរបាលជាតិ​ ចំណុះការិយាល័យជំនាញ​ និងអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្រោមអធិបតីភាព​ ឧត្តម​សេនីយ៍​ទោ​ ហ៊ុន​ សុធី​ ស្នង​ការ​រង​នគរបាល​រាជធានី​ ឧត្ដមសេនីយ៍​ទោ​ ហេង​ រតនា​ ស្នងការ​រង​នគរបាល​រាជធានី​ ទទួល​បន្ទុក​ ការ​ងារ​ចុះ​ជួយ​ខណ្ឌ​ពោធិ៍​សែនជ័យ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​អោយ​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ នឹង​​ ជា​ស្នងការ​នគរបាល​រាជធានី​។

ក្នុងពិធីនេះដែរ​ ​ដោយ មានការចូលរួមពី​លោក​ អភិបាល​រង​ខណ្ឌ​ នាយការិយាល័យ​ អធិការ​ នាយ​រង​ការិយាល័យ​ លោក​ លោក​ស្រី​ អធិការរង​ នាយ​ផ្នែក​ នាយ​ប៉ុស្តិ៍​ នាយ​រង​ផ្នែក​ នាយ​រង​ប៉ុស្តិ៍​​ រួមទាំងមន្ត្រីជាច្រេីនរូបទៀត ៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *