អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅបុគ្គលចំនួន ១១រូប ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានបង្ហាញនូវលិខិតកោះហៅបុគ្គលចំនួន ១១រូប អាស័យដ្ឋាននៅ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ ។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឲ្យដឹងថា កន្លងមក ធ្លាប់បានចេញលិខិត កោះហៅបុគ្គលចំនួន ១១រូប ឱ្យចូលខ្លួន បំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ ម្ដងរួចមកហើយ តែដោយសារ សាម៉ីខ្លួន ចេះតែព្យាយាមគេចវេះ ។ទើបអង្គភាពប្រឆាំងអំពើពុករលួយ ចេញលិខិតកោះហៅម្ដងទៀត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម ៖
១. ឈ្មោះ ម៉ែន សោភ័ណ ភេទស្រី
២. ឈ្មោះ ម៉ែន សូលីណា ភេទស្រី
៣. ឈ្មោះ សុខ មលិកា ភេទស្រី
៤. ឈ្មោះ ជា សានីន ភេទប្រុស
៥. ឈ្មោះ ឡេង ដោក ភេទប្រុស
៦. ឈ្មោះ ទន់ វិទ្យាម៉ូលីន ភេទស្រី
៧. ឈ្មោះ ព្រំ សេង ភេទប្រុស
៨. ឈ្មោះ សុខ ចិន្ដា ភេទប្រុស
៩. ឈ្មោះ មាស ពិសី ភេទស្រី
១០. ឈ្មោះ អ៊ូ មករា ភេទស្រី
១១. ឈ្មោះ អុិន និមល់ ភេទប្រុស