ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែ កុម្ភះ ឆ្នាំ២០២៣នេះ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ បានប្រមូលផលមើមដំឡូងមី ដែលដាំដុះដីចំការក្នុងអង្គភាព ចំនួន ១៥០០០ម៉ែត្រការ៉េ លក់ឲ្យអាជីវករលានដំឡូង ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រៅពីអនុវត្តន៍ភារកិច្ចស្នូលរបស់អង្គភាព ក្រោមការដឹកនាំរបស់ វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានជំរុញឲ្យកងទ័ពនិងគ្រួសារ តាមបណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ជាពិសេសការដាំដំឡូងមី កុំទុកដីទំនេរចោល ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព គ្រួសារយោធិនដែលមានជីវភាពខ្វះខាត និងសល់ថវិកាកសាងអង្គភាព។
សូមបញ្ជាក់ផងដែរថា អង្គភាពក្រៅពីដាំដំណាំដំឡូងមី ធ្វើការដាំដំណាំច្រើនមុខទៀតដូចជា ចេក ស្វាយ ខ្នុរ ដូង អំពៅ ទៀប ជាដំណាំយុទ្ធសាស្រ្តផងដែរ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia