ភ្នំពេញ : ហេតុការណ៍​អគ្គីភ័យ​ឆាប់ឆេះ​ក្លិប​កម្សាន្តមួយ​ យីហោ​​មីតណាយ​ស្ថិតនៅតាមបណ្ដោយផ្លូវ​៥០​ម៉ែត្រ​​​ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ​ បង្កការ​ភ្ញាក់​ផ្អើល​​ដល់ពលរដ្ឋ​ក្នុង​តំបន់ ហើយ​ហេតុការណ៍នេះដែរ សមត្ថកិច្ច​បានបញ្ជាក់ថា​ បណ្ដាលមកពីជាង​ជួស​ជុល​បានផ្សារដែក​និងធ្លាក់​ផ្កា​ភ្លើង​បង្កជា​អគ្គីភ័យ​តែម្ដង ។​បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។

បើតាមលោកសំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការ​ដ្ឋាននគរបាល​រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ​តាម​ព័​ត៌​មានចុងក្រោយ​ ពីសមត្ថកិច្ច​ចុះ​ពិនិត្យដល់​ទីតាំង បានបង្ហាញ​ករណីនេះ មានអ្នកស្លាប់​ចំនួន​២នាក់​និង​អ្នក​រង​របួស​​ចំនួន ៥នាក់ ​។​

លោក​បន្តថា មូលហេតុនៃការ​ឆេះ​នេះ គឺជាង​ជួស​ជុល​បានផ្សារ​ដែក​ជួស​ជុល​ក្នុងក្លិប ហើយក៏ធ្លាក់​ផ្កាភ្លើង​​ បណ្ដាលឱ្យ​ឆេះ​តែ​ម្ដង ។ បច្ចុប្បន្ននេះ សមត្ថកិច្ច​កំពុង​កំណត់​​អត្ត​សញ្ញាណ​ជនរង​គ្រោះ​ដែលស្លាប់ ដើម្បី​ស្វែង​រក​សាច់ញាតិមកទទួល​យកសពទៅ​ធ្វើបុណ្យ​តាមប្រពៃណី ។ ដោយឡែក​ម្ចាស់ក្លិប ម្ចាស់ទីតាំង ក៏ត្រូវ​បានសមត្ថកិច្ចកោះហៅមក​សួរនាំ​ផងដែរ ។

ការសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់៤០ឡាន និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង​ ប្រេីប្រាស់ទឹកអស់៦ឡាន,​ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំេពញ​ ចំនួន២គ្រឿង​ ប្រេីប្រាស់ទឹកអស់​១ឡាន,​ រថយន្តកងពលតូចលេខ៧០​ ចំនួន៤គ្រឿង​ ប្រេីប្រាស់ទឹកអស់៣ឡាន,​ រថយន្តស្រាបៀរកម្ពុជា​ ចំនួន១គ្រឿង​ ប្រេីប្រាស់ទឹកអស់២ឡាន,​ រថយន្តរបស់សួនឧស្សាហ៍កម្មកាណាឌីយ៉ា​ ចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន,​ រថយន្តទីក្រុង​នរា​ ចំនួន២គ្រឿង​ ប្រេីប្រាស់ទឹកអស់២ឡាន។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មបេតុង ទំហំ​ (៣៥ម៉ែត្រ​ x៤០ម៉ែត្រ)​ ឆេះក្លឹបកម្សាន្ដ យីហោ «មីណាយព្រីមៀរក្លឹប» ចំនួន១ក្លឹប, ម៉ូតូចំនួន៥គ្រឿង រួមទាំងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់​ ទំហំ៣,៥ម៉ែត្រ x៥ម៉ែត្រ ចំនួន១បន្ទប់។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ១និង៣០នាទីរសៀលនាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា​ គឺបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ ប៉ុន្ដែជាអកុសល គ្រោះថ្នាក់សង្គមនេះ បានបណ្តាលឲ្យមនុស្សប្រុសចំនួន២នាក់បានស្លាប់​ និងមនុស្សប្រុសចំនួន៥នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed