ភ្នំពេញ — នៅវេលាម៉ោង ៥:២៥ នាទី ព្រឹក ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យមួយកើតឡើង នៅភោជនីយដ្ឋាន “ស៊ីហុងឡឺ” ដែលស្ថិតនៅអគារលេខ ១៩៨ ផ្លូវរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមសំណួរផ្លូវការព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា អគ្គិភ័យនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដែលបង្កឱ្យភ្លើងឆាបឆេះយ៉ាងរហ័ស។

ហេតុការណ៍នេះបានបណ្តាលឱ្យអគារពាណិជ្ជកម្មចំនួនមួយ រួមទាំងសម្ភារទាំងអស់នៅខាងក្នុង ត្រូវបានឆេះខូចខាតទាំងស្រុង។ ទោះជាយ៉ាងណា អគ្គិភ័យមិនបានរាលដាលទៅដល់អគាររបស់អ្នកស្រុកនៅជិតខាងនោះទេ។

ក្រុមការងារពន្លត់អគ្គិភ័យបានចូលរួមជួយសង្គ្រោះយ៉ាងទាន់ពេលវេលា ដោយអនុវត្តការបាញ់ទឹកជាបន្តបន្ទាប់ រហូតដល់អគ្គិភ័យត្រូវបានគ្រប់គ្រង។

អគ្គិភ័យត្រូវបានពន្លត់បានទាំងស្រុងនៅវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ដោយប្រើប្រាស់យានជំនួយសរុប ៣០ គ្រឿង និងបរិមាណទឹកសរុប ២,០៨៦ ម៉ែត្រគូប ដូចខាងក្រោម៖
រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ១៦ គ្រឿង ប្រើប្រាស់ទឹក ៣២០ឡាន (១,៩២០ ម៉ែត្រគូប)
រថយន្តអគ្គិភ័យកងពលតូចង ៧០ ចំនួន ០៨ គ្រឿង ប្រើប្រាស់ទឹក ១៣ ឡាន (១៣០ ម៉ែត្រគូប)

រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC (ទីក្រុងជ្រោយចង្វារ) ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹក ០៣ ឡាន (៣០ ម៉ែត្រគូប)
រថយន្តបុរីអ័រគីដេ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹក ០១ ឡាន (០៦ ម៉ែត្រគូប)
រថយន្តរដ្ឋបាលខណ្ឌជ្រោយចង្វារ ចំនួន ០១ គ្រឿង (ពុំបានប្រើប្រាស់ទឹក)
ជាអកុសល ករណីនេះបានបណ្តាលឱ្យខូចខាតសម្បត្តិយ៉ាងខ្លាំង ប៉ុន្តែមិនមានបាត់បង់ជីវិតមនុស្សឡើយ។ ស្ថាប័នពាក់ព័ន្ធកំពុងបន្តស៊ើបអង្កេតបន្ថែមជាមួយម្ចាស់អាជីវកម្ម ដើម្បីធ្វើរបាយការណ៍ផ្លូវការ។ ដោយ៖ N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *