ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ដ្រីចូលរួមប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាសម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនកងពលធំអន្ដរាគមន៍លេខ ៣ (ប្រចាំទិសព្រះវិហារ)។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានអនុវត្តតាមព្រះរាជករុណាព្រះមហាក្សត្រ និងបន្តផ្ដាំផ្ញើក្តីសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ដល់ថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន និងបូរណភាពទឹកដីជាតិ ដោយសុចរិតភាព ក្លាហាន និងឧត្តមគតិស្នេហាជាតិ។

អំណោយដែលបានប្រគល់រួមមាន៖
ម៉ូតូ Honda Wave 110cc ឆ្នាំ២០២៥ ចំនួន ៦ គ្រឿង
Mobile Power Stations 315000mAh (600W) ចំនួន ២៥ គ្រឿង
ត្រីខ ៥០ កេស (សរុប ៥,០០០ កំប៉ុង)
មីជាតិ ២០០ កេស (សរុប ៤,៨០០ កញ្ចប់)
ប្រេងឆា ១០ កេស (សរុប ១២០ ដប)
បាយក្ដាំង ៨៥ កេស (សរុប ៦,៩៥០ កញ្ចប់)
ភេសជ្ជៈប៉ូវកម្លាំង Krud Cola Power ២០០ កេស (សរុប ៤,៨០០ កំប៉ុង)
អង្ករផ្កាខ្ញី ១ តោន
សាច់ផាត់ ៧ កេស (សរុប ១៣៤ គីឡូក្រាម)
បារី ១៥ កេស (សរុប ៧៥០ សុង)
សាច់គោងៀត ២០០ កញ្ចប់ (សរុប ១០ គីឡូក្រាម)
ម្សៅវីតាមីន Orasel ១,០០០ កញ្ចប់
ថ្នាំ Advil ២៥ កំប៉ុង (កំប៉ុងละ ៣៦០ គ្រាប់)
និងថវិកាមួយចំនួន។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុវត្តការនាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដើម្បីចែកជូនវីរកងទ័ព និងប្រជាជនភៀសសឹករួចមកហើយ ចំនួន ៤ លើក នៅតាមតំបន់ខុសៗគ្នា ហើយការប្រគល់អំណោយជូនកងពលធំអន្ដរាគមន៍លេខ ៣ (ប្រចាំទិសព្រះវិហារ) នេះ គឺជាលើកទី៥៕N7
ប្រភពអគ្គនាយកដ្ឋានគយ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed