ខេត្តកំពង់ឆ្នាំង ៖ នៅសាលានគរបាលភូមិភាគ៦ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ខែ មករា ឆ្នាំ២០២២ បានរៀបចំបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល»ដល់សិស្សនាយ នាយរងនគរបាលក្របខណ្ឌថ្មីឆ្នាំ២០២០ ដែលបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុ ប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា និង ជាប្រធាននាយកដ្ឋានបណ្តុះ បណ្តាលនៃក្រសួងមហាផ្ទៃ ។

លោកឧត្តមសេនីយ៍ត្រី តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា វគ្គបណ្តុះ បណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ មានសិស្សនគរបាលចំនួន១៨០នាក់ ក្នុងនោះមាននារី២១នាក់ ដែលបានបញ្ជូនមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលនឹងដំណើរការសិក្សារយៈពេល៤ខែ ។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់នឹងប្រឡងបញ្ចប់វគ្គដើម្បីទទួលបានវិញ្ញាបនប័ត្រនិង ការតាំងស៊ុប ជាមន្រ្តីនគរបាលជាតិ តាមសមត្ថភាពរៀងៗខ្លួន ។

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដា លនេះត្រូវបានរៀបចំឡើង តាមផែនការអភិវឌ្ឍធនធាន មនុស្ស និង ផែនការជ្រើស រើសមន្ត្រីនគរបាលបន្តវេនប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ ដើម្បីធានាបាននូវនិរន្តរភាពការងារ ទាំងក្នុងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការធ្វើកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ជាគោលដៅយ៉ាងសំខាន់ ក្នុងការពង្រឹង គុណភាពប្រសិទ្ធភាព ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ឯកឧត្តមបានលើកឡើងថា ជាទូទៅក្នុងក្របខណ្ឌនគរបាលជាតិសាលាបណ្ដុះ បណ្ដាលកងកម្លាំងតែងតែ មានវិន័យតឹងតែងតម្រូវឱ្យប្អូនទាំងអស់ត្រូវខិតខំអត់ធ្មត់ សម្របសម្រួល កែប្រែទម្លាប់រស់នៅ និង អត្តចរិតពីស្ថានភាពជនស៊ីវិល មកកងកម្លាំងព្រមទាំងតម្រូវឱ្យប្អូនធ្វើការហ្វឹកហាត់យ៉ាង សកម្មនិងស្វិតស្វាញ ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាល ដែលមានលក្ខណៈសមស្របក្នុងការបម្រើជាតិ និង ប្រជា ពលរដ្ឋ ហេតុនេះប្អូនមិនត្រូវ ត្អូញត្អែរ នឹងទន់ជ្រាយនោះទេ ។ ការបណ្ដុះបណ្ដាលនៅបណ្ឌិតសភា បានផ្ដោតសំខាន់លើគុណភាព ទាំងជំនាញ រឹងនិងជំនាញទន់ ហេតុនេះបណ្ឌិតសភាបានខិតខំអភិវឌ្ឍទាំងហេដ្ឋា រចនាសម្ព័ន្ធរឹងនិងទន់ ដោយបានដាក់ចេញនូវបទបញ្ញត្តិ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពនិងកម្មវិធី កំណែ ទម្រង់ច្បាស់លាស់ ប្រកប ដោយគំនិតច្នៃប្រឌិត ដើម្បីកសាងវប្បធម៌គុណភាពស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ។ ជាមួយនេះសិស្សនគរបាលទាំងអស់ក្នុងអំឡុងសិក្សានេះ គឺត្រូវចូលរួមអនុវត្តឱ្យបានជាប់ជាប្រចាំនូវវិធាន ការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed