ខេត្តកណ្តាល៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការធ្វើឲ្យខូចទឹកចិត្តកងទ័ព ដែលត្រូវបានប្រព្រឹត្តដោយ លោកស្រី ឆេង ស្រីរ័ត្ន មានឈ្មោះហៅក្រៅថា Love Riya។
តាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន ទទួលបាន ករណីនេះត្រូវបានពិនិត្យ និងចាត់វិធានតាមនីតិវិធី ដោយអាជ្ញាធរស្ថាប័នតុលាការខេត្តកណ្តាល។
គួររំលឹកផងដែរថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចបុរីML ស្ថិតក្នុងភូមិកំពង់ សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានបើ ប្រាស់គណនី TikTok ឈ្មោះ លោកជំទាវឧកញ៉ា ឆេង ស្រីរ័ត្ន loverya999 ដោយបានធ្វើការបញ្ចូលសំឡេងវីដេអូ ដែលមានខ្លឹមសារថា “ក្នុងនាមខ្លួនជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្លួនបានបំពេញកិច្ចការជូនជាតិតាំងពីមិនទាន់កើត ហេតុកើតរឿង និយាយទៅជូនជាតិមាតុភូមិ ទៅដល់ខាងកងទ័ពរបស់ខ្មែរយើងគ្រប់តំបន់ គ្រប់ច្រកល្ហក មិនថា ទាហានជួរមុខ ឬក៏តំបន់ខាងណាទេ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ គ្រប់តំបន់មុំបី គឺដោយសារត មានវត្តមានរូបខ្លួន ទើបព្រះមាតាព្រះបិតាគាត់យាងចេញទៅការពារ ហើយក៏មានការប្រយុទ្ឋគ្នាផ្លូវក្នុងបានមុន រួចជាស្រេច ពេលដែលប្រយុទ្ធខ្លួនដឹងគ្រប់យ៉ាងដឹងគ្រប់ទង្វើរបស់មាតាបិតាទាំងអស់នោះខ្លួនឃើញទាំងអស់ ប៉ុន្តែខ្លួនមិនអាចនិយាយប្រាប់ទៅដល់ពុកម៉ែបងប្អូនដែលជាប្រជាពលរដ្ឋខ្មែរ ដែលមិនដឹងមិនយល់ ហើយមាន តែការប្រមាថមាក់ងាយពេញបណ្ដាញសង្គមទាំងអស់ ឥឡូវពេលវេលាក៏ខិតជិតមកដល់ ខ្លួនបញ្ចូលសំឡេង ហើយរៀបរាប់ប្រាប់គ្រប់សព្វបែបយ៉ាង ហើយថ្ងៃក្រោយទៀតខ្លួន និងរៀបរាប់បានច្រើនជាងនេះទៅទៀត”។
រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានប្រើប្រាស់គណនីហ្វេសបុក ផ្លូវការរបស់ខ្លួនដែលមានឈ្មោះ Love Riya ដោយបានធ្វើការផ្សាយផ្ទាល់ និងបាននិយាយថា “ខ្លួនយកមកលក់ បាន ខ្លួននៅតែយកមកលក់ ហើយបងប្អូនមានសិទ្ឋទិញ ឬមិនទិញ ខ្លួនមិនចេះបុកហោប៉ៅទេ ហើយមិនបាច់ ណាគេមកនិយាយថា ឈប់ប្រើរបស់ផ្ទះលេខ២-៣-៤-៥ ខ្លួនអត់ខ្វល់ទេ”។ លុះនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះទៅធ្វើការឃាត់ខ្លួនឈ្មោះខាងលើ រួច បញ្ជូនមកសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




