ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ ដើម្បីការពារកូវីដ១៩ រួចរាល់ហើយ នៅព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២២។ សម្តេចតេជោបន្តថា គ្មានជម្រើសអ្វីឲ្យល្អជាង ការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការ សុខាភិបាល៣ការពារ និង៣កុំនោះទេ។

សម្តេចថា ប្រពន្ធ និងកូនៗ ព្រមទាំងចៅៗរបស់សម្តេច ក៏មិនអាចការពារសម្តេចបានដែរ ។ និយាយរួមគ្មានអ្នកណា អាចការពារសម្តេចបានឡើយ គឺមានតែរូបខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនបាន។

សម្តេចនាយករដ្ឋមន្រ្តី ក៏នៅតែបន្តអំពាវនាវឲ្យជនរួមជាតិ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនគ្រួសារ ភូមិ ឃុំ និងជាតិ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed