ខេត្តកំពង់ស្ពឺ : កិច្ចប្រតិបត្ដិការអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងខេត្តកំពង់ស្ពឺ បានបន្ដចុះត្រួតពិនិត្យរួមជាមួយផ្នែកប្រឆាំងគ្រឿងញៀន សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើនឡើងនិងបង្កើនប្រសិទ្ធភាពនៃវប្បធម៌ការបើកបរដោយការប្រកាន់ភ្ជាប់នូវសីលធម៌និងការគោរពច្បាប់។
នាយប់ថៃ្ងទី០១កុម្ភៈ ២០២២ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ រួមជាមួយ លោកស្នងការរង ទទួលផែនការងារសណ្ដាប់ធ្នាប់

និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានចុះពិនិត្យនៅគោលដៅតាមបណ្ដោយផ្លូវជាតិលេខ៤១ស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលនៃការត្រួតពិនិត្យកំលាំងនគរបាលបានរកឃើញអ្នកបើកបររថយន្តធន់ធ្ងន់ ចំនួន០៥នាក់មានផ្ទុកសារធាតុញៀនក្នុងចំណោមអ្នកបើកបររថយន្ត៣០នាក់ ។
វិធានការបន្ដសមត្ថកិច្ចបានធ្វើការដកហូតប័ណ្ណបើកបរ និងប្រគល់រថយន្ដអោយទៅក្រុមហ៊ុន ដោយត្រូវរកអ្នកបើកបរថ្មីគ្មានសារធាតុញៀននិងបញ្ជូនមនុស្សទាំង០៥នាក់ទៅកន្លែងបន្សាបគ្រឿងញៀននិងព្យាបាល។
សមត្ថកិច្ចបានអោយម្ចាស់រថយន្ដជាថៅកែនិងអ្នកបេីកបរផ្សេងទៀត ចូលរួមសហការជាមួយសមត្ថកិច្ចជំនាញដើម្បីសហការពិនិត្យនិងបញ្ឍប់ការអនុញ្ញតិអោយបុគ្គលជាអ្នកបើកបរមានឱកាសលទ្ធភាពប្រើប្រាស់សារធាតុញៀន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍នៅទូទាំងខេត្ដកំពង់ស្ពឺនិងបន្ដអនុវត្ដរឹតបន្ដឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍និងពិនិត្យសារធាតុញៀនលើអ្នកបើកបរបន្ដទៀត ស្របតាមគោលការណ៍ណែនាំនិងវិធានការច្បាប់៕រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed