ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិថៃ១០នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣ ធ្នូ ២០២៤ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់និងចង្អុរបង្ហាញពីរលោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះស្នងការខេត្តបន្ទាយមានជ័យបានរៀបចំផែនការយ៉ាងមុឺងមាត់តាមរុករកស្រាវជ្រាវដូចភ្លៀងរលឹមមិនឲ្យមុខសញ្ញាណាមួយរួចខ្លួននោះឡើយ ទើបកម្លាំងនគរបាលខេត្ត និងក្រុងប៉ោយប៉ែតបានឃាត់និងបញ្ជូនជនជាតិថៃប្រុសស្រីចំនួន១០នាក់ទៅសាលាខេត្តបន្ទាយមានជ័យជាមួយនឹងសារធាតុញៀនជាច្រើនមុខចំនួនជាង១មុឺនគ្រាប់។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា÷ ដោយអនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់ក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀនកាលពីយប់ថ្ងៃទី៣០ វិច្ឆិកា ២០២៤កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះល្បាតនៅក្នុងភូមិសាស្ត្ររហូតដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅបានឈានដល់ការបង្រ្កាបនូវបទល្មើសរក្សាទុក ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនបានជនជាតិថៃប្រុសស្រីចំនួន១០នាក់រួមមាន

១.ឈ្មោះ ចាក់គិត អ៊ុនដេ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។

២.ឈ្មោះ សុផាកន បូរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ។

៣.ឈ្មោះ ធុង ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ។

៤.ឈ្មោះ គិត ធីផុប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ។

៥.ឈ្មោះ សាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ។

៦.ឈ្មោះ ចេស សាដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ។

៧.ឈ្មោះ ប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិថៃ។

៨.ឈ្មោះ ជន ភិម៉ុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិថៃ។

៩.ឈ្មោះ ឈុនធីឆាវវងចាំភូ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ។

១០.ឈ្មោះ ជិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ។

ជនសង្ស័យទាំង១០បានស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ជាមួយនឹងការឃាត់ខ្លួនជនជាតិថៃនេះសមត្ថកិច្ចបានឆែកឆេររកឃើញនូវវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន៖

-ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៨០គ្រាប់)។

-ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់)។

-ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់)។

-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់។

-លិខិតឆ្លងដែនចំនួនពីរក្បាល។

-.អត្តសញ្ញាណបណ្ណសញ្ជាតិថៃចំនួនពីរសន្លឹក។

-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង។

-ទូរស័ព្ទដៃចំនួន០៦គ្រឿង។

សូមបញ្ជាក់ថា ជនសង្ស័យប្រុសស្រីទាំង១០នាក់ជាជនជាតិថៃនិងវត្ថុតាងត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃ០៣.១២.២០២៤ដើម្បី អនុវត្តតាមនិតិវិធី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed