ចេញផ្សាយថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២២
(ភ្នំពេញ) ៖ សម្ថកិច្ចបានធ្វើការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៥៦ ផ្លូវលេខ៣ ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលបើកដោយជនជាតិចិនឃាត់មនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតសម្ភារៈ មួយចំនួន ។
.ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា÷ ការបើកល្បែងស៊ីសងដោយខុសច្បាប់គឺបើកលេងយ៉ាងរលូនជាយូរណាស់មកហើយ ប៉ុន្តែមិនដែលឃើញមានកម្លាំងចម្រុះណាចុះបង្ក្រាបឡើយ ទើបមក ដល់ព្រឹកថ្ងៃទី២៨ ខែមករា នេះ ទើបកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាច្រើននាក់ ថែម ទាំងដកហូតសម្ភារៈជាច្រើន។
.ប្រភពដ៏ដែលបានបន្តទៀតថា÷ ក្នុងមូលដ្ឋានខណ្ឌកំបូល គឺតែងតែកើតមានឡើងបទល្មើសជាហូរហែមិនថាករណីឆក់ លួច កាច់កម៉ូតូ ជាហេតុនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ ក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងដោយខុសច្បាប់នេះ មានអ្នកសារព័ត៌មាន ចុះទៅផ្តិតយករូបភាព ដើម្បីធ្វើការផ្សព្វផ្សាយ ប៉ុន្តែបែរជាខាងអាជ្ញាធរ ក៏ដូចជាកម្លាំងកងអាវុធហត្ថ មិនអនុញ្ញាតឲ្យផ្ដិតយករូបភាព ដើម្បីធ្វើការផ្សព្វផ្សាយឡើយ មិនដឹងថា÷មកជាមូលហេតុអ្វី? ទើបមានការលាក់បាំងបែបនេះ? ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅផ្នែកជំនាញដើម្បីបន្តនិតិវិធី ចំណែកទីតាំងបិទបណ្តោះអាសន្ន៕