ភ្នំពេញ ៖ បង្កការភ្ញាក់ផ្អើលកើតឡើងកាលវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២២ កម្មករប្រមូលសំរាមរតាមចិញ្ចើមផ្លូវបានប្រទះឃើញសពទារកម្នាក់នៅជាប់ទងសុកគេយកមកផ្លុងចោលជាប់របងសាលាកសិកម្មចំការដូង ស្ថិតនៅចំណុចជាប់របងសាលាកសិកម្ម ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុមានរថយន្តប្រមូលសម្រាមរបស់ក្រុម ហ៊ុនMIZUDAបានមកប្រមូលសំរាមតាមចិញ្ចើមផ្លូវនៅពេលកម្មករលើកសំរាមដាក់រថយន្តក៏ប្រទះឃើញសពទារកមានរុំកន្សែងដាក់ក្នុងថង់ ក៏បានប្រាប់ទៅប្រជាពលរដ្ឋដែលនៅអ្នកជិតខាងក្បែរនោះអោយមកមើល រួចរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកកន្លែងកើតហេតុដើម្បីត្រួតពិនិត្យ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចបានមកដល់ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុរួចបានទំនាក់ទំនងទៅលោកមេភូមិដើម្បីចាត់ចែងនិងប្រគល់សពទារក យកទៅបូជា៕
https://www.rmn.asia
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222





