ខេត្តបន្ទាយមានជ័យ : ទីតាំងបើកឲ្យលេងល្បែងសុីសងចាក់ភ្នាល់គ្រប់ប្រភេទរបស់លោកឧកញ៉ាម្នាក់ ក្នុងភូមិទួលពង្ររ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈ្មោះកាសុីណូអូរនាងហៅ(ឆៃណាថោនថ្មី)ជាប់និងសង្កាត់អូរឬស្សីថ្មីលើទំហំដីប្រហែល១០ហឹកតាកំពុងតែមានពលរដ្ឋខ្មែរប្រមូលផ្តុំចូលលេងស្រែកហោកញ្រៀវពេញទំហឹងតែអាជ្ញាធរហាក់ដេកលង់លក់ និងគ្មានចេតនាបង្ក្រាបសោះឡើយ។បើទោះប្បីមានការប្រកាសឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទពីសម្តេចនាយករដ្ឋមន្ត្រីក៏ដោយ។

សព្វថ្ងៃកាសុីណូដែមានទីតាំងនិងឈ្មោះខាងលើបានបើកឲ្យពេលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យពូណាក់មកហើយក្រោយពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជារឲ្យបិទទីតាំងបនល្បែងគ្រប់ប្រភេទទូរទាំង២៥ខេត្តក្រុងទីតាំងខាងលើនេះបានបិទបានមួយពព្រិចភ្នែកតែប៉ុណ្ណុះ ហើយក៏បើកឡើងវិញដោយមិនញញើតនិងអនុសាសន៍និងបទបញ្ជារថ្នាក់ដឹកនាំនោះឡើយ ។

ហើយបើតាមការលើកឡើងពីប្រជាពលរដ្ឋនិងអ្នកវិភាគតាមតុការហ្វេថា ប្រហែលជាមន្ទ្រីអាជ្ញាធរចាប់ពីចុងជើងរហូតដល់ក្បាល់ មានទាំងសារព័ត៌មានក្នុងក្រុងប៉ោយប៉ែតដល់ខេត្តមួយចំនួនធំទទួលបាននៅកញ្ចប់ពីបនល្បែងនេះ រួមនិងអាជ្ញាធរថ្នាក់ក្រុងនិងខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ច ព្រមទាំងស្ថាប័នពាក់ពន្ធ័ចាត់ទុកទីតាំងបនល្បែងខាងលើនេះជាឆ្នាំងបាយនិងបានអាស្រ័យផលគ្រប់រដូវហើយបានជាស្ងាត់ស្ងៀមដេកលក់យ៉ាងរំភើយឬមួយប្រហែលជាចាត់ទុកសេចក្តីប្រកាសឲ្យបិទល្បែងសុីសងរបស់ថ្នាក់ដឹកនាំកំពូល ជា(ត្រដោកកោកៗសឹកមាត់ត្រដោកឆ្អែតពោះក្របី)ហើយបានមិនមានវិធានការអញ្ចឹង!!!

ទាក់ទងនិងទីតាំងបើកបនល្បែងខាងលើនេះអ្នកសារព័ត៌មាន យើងខ្ញុំបានជំរាបសួរទៅថ្នាក់ដឹកនាំអាជ្ញាធរដែលមានតួនាទីខាងបង្ក្រាប បទល្មើសល្បែងស៊ីសងនៅខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតដែ តាមរយៈតេឡេក្រាម ទៅលោកប្រាក់ ប៉ូលីអភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកខាងបង្ក្រាបបទល្មើសល្បែងស៊ីសងហើយតែលោកថាលោកមិនដឹងទេ ?ចំណែកលោកគាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតលោកចូលមើលហើយតែមិនឆ្លើយតប?។

ប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែតនិងនាក់រត់ម៉ូតូឌុបនិងក្រុមគ្រួសារដែទៅលេងហើយចាញ់បានសំដែងនូវការព្រួយបារម្មណ៌និងសុវិត្តភាពរបស់ពូកគាត់ ពីព្រោះមានល្បែងសុីសង ក៏កើតមានឡើងនូវអំពើហឹង្សាក្នុងគ្រួសារ អំពើចោរកម្ម ចោឆក់ លួច ប្លន់ធ្វើឲ្យពលរដ្ឋមានការភ័យក្លាច និងកើតឡើងនូវ អសន្តិសុខសង្គមយ៉ាងខ្លាំង។

ពលរដ្ឋសុំសណូមពរដល់ឯកឧត្តមអុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកសិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យ លោកបោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកប្រាក់ ប៉ូលីអភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកខាងបង្គ្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់ក្នុងខេត្តបន្ទាយមានជ័យ មេត្តាមានវិធានការបង្គ្រាបនិងទប់ស្កាត់ផងទាន!!!

សូមរំលឹកផងដែរថា កាលពីថ្ងៃ១៤ខែមករាឆ្នាំ២០២៣សម្តចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីអញ្ជើញជំនួបនិងអ្នកសារព័ត៌មាន ដោយសម្តេចបានមានប្រសាសន៌បន្ថែម និងធ្ងន់ៗថាសូមឲ្យអាជ្ញាធរទាំង២៥ខេត្តក្រុងត្រូវតែបំបាត់ឲ្យអស់រាល់បទល្មើសល្បែងសុីសង និងសហការការពារនិងធ្វើឲ្យភូមិឃុំមានសុវិត្តភាពទាំង៧ចំណុចឲ្យខាងតែបាន។

ក៏ប៉ុន្តែផ្ទុយទៅវិញនៅក្រុងប៉ោយប៉ែតក៏ដូចខេត្តបន្ទាយមានជ័យ ឃើញមានការក៏កើតនៅល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់កើនឡើងព្រោងព្រាតដូចទំពាំងត្រូវទឹកភ្លៀង ហើយពុំដែលមានឃើញ ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់ធ្វើការបង្ក្រាបម្ដងសោះឡើយ ជាពិសេសគណះកម្មការដែលក្រសួងទើបរៀបចំថ្មីៗលោកប្រាក់ ប៉ូលីប្រធាន លោកគាត ហ៊ុលអនុប្រធាននេះសម្ងំដេកលក់ស្ងាត់ឈឹងតែម្តង!!!
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *