ខេត្តមណ្ឌលគិរី : សកម្មភាពដឹកជញ្ជូនឈើព្រៃខុសច្បាប់ជាអាជីពនៅតាមផ្លូវ តាមភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ កំពុងត្រូវប៉ាន់និងមមាញឹករបស់ក្រុមឈ្មួញឈើ ពីរនាក់ មានឈ្មោះ ធិ និងឈ្មោះ រួន ដែលធ្វើសកម្មភាពដឹកឈើជារៀងរាល់ថ្ងៃ រាល់ខែ ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ ។
នៅទឹកដីខេត្តមណ្ឌលគិរីពុំមានឃើញមន្ត្រីនិងអាជ្ញាធរជំនាញមកអើពើឬខ្វាយខ្វល់នោះទេ បើតាមប្រភពនិងសម្ដីពលរដ្ឋរស់នៅក្នុងភូមិខាងលើថា ជារឿងធម្មតារាល់ថ្ងៃនឹងរាល់យប់មានក្រុមឈ្មួញរកស៊ីឈើនឹងទិញឈើខុសច្បាប់បំផ្លាញព្រៃធ្វើការដឹកជញ្ជូនតាមរូបភាព ឡានកែច្នៃដូចជាអាឡង់ក្រស័រជាដើមប្រជាជននិងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវតំបន់នោះមានចម្ងល់និងនិយាយតៗគ្នាថា មានច្បាប់ឬយ៉ាងណាឬក៏ខ្សែធំប៉ុណ្ណាបានជាហ៊ាននិងព្រហើន ដោយមិនខ្លាច ញញើតច្បាប់ ឡើយ ដោយដឹកជញ្ជូនឈើពីក្នុងព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យ។
ពុំមានច្បាប់ទម្លាប់ឬពួកក្រុមឈ្មួញខាងលើនិងមានអំណាចខ្លាំងជាងអាជ្ញាធរឬមន្ត្រីជំនាញទាំងអស់នោះ។តាមសម្ដីនិងការលើកឡើងខាងលើរបស់ប្រជាពលរដ្ឋបានបង្ហើបប្រាប់ក្រុមសារព័ត៌មានថាឈ្មោះឈ្មួញដែលកំពុងដឹកជញ្ជូនឈើខុសច្បាប់មានឈ្មោះដូចជា(ធិ)ភេទប្រុសអាយុប្រហែលជា៤០ ឆ្នាំនិង ទី២ មានឈ្មោះ រួន ភេទប្រុសអាយុប្រហែលជា៤០ ឆ្នាំ ជាងដូចគ្នា មិនដឹងមានតួនាទីនិងមុខងារធំប៉ុណ្ណានោះទេឱ្យតែឮឈ្មោះក្រុមនេះគឺគ្មានអ្នកណាហ៊ានសូម្បីតែក្អក ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពូត្រុំ សង្កាត់សែនមនោរម្យបានបញ្ជាក់បន្ថែមទៀតថា តែបើប្រជាពលរដ្ឋធម្មតារកស៊ីសំរាប់ចិញ្ចឹមឆ្នាំងបាយបន្តិចបន្តួច មិនបានមួយភាំងផង គឺសមត្ថកិច្ចដែលពាក់ព័ន្ធ មករករឿង មិនឱ្យមានការរកស៊ី ការកាប់ព្រៃឈើនិងការជួញដូរឈើខុសច្បាប់ឡើយ និងរករឿងវាយខ្នោះទៀតផង ។តែបើមានឈ្មោះក្រុមឈ្មួញ ឈ្មោះធី និងឈ្មោះរួន វិញ សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ មិនមានការបង្ក្រាបនិងទប់ស្កាត់ឡើយ។
មិនតែប៉ុណ្ណោះនៅក្នុងភូមិពូត្រុំ សង្កាត់សែនមនោរម្យ មានឈ្មួញរកស៊ីឈើខុសច្បាប់ជាច្រើនទៀតដែលកំពុងបន្តដឹកជញ្ជូនយ៉ាងសកម្មធ្វើជាអាជីពបំពងសំឡេងតាមដងផ្លូវនិងនៅក្នុងព្រៃចូលតាមទីតាំងរៀងៗខ្លួន។យ៉ាងក៏គិតគរក្រេង តែសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ធបែរជា មើលមិនឃើញ ស្ដាប់មិនឮ នៅទង្វើឈ្មួញដែលកំពុងធ្វើសកម្មភាព យ៉ាងមមាញឹក។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាពិសេសមន្ត្រីជំនាញដែលពាក់ព័ន្ធ មេត្តាដាក់កម្លាំងចុះស្រាវជ្រាវពិនិត្យជាក់ស្ដែង ដើម្បីធ្វើការបង្ក្រាបនិងទប់ស្កាត់ រាល់ការរុករានព្រៃឈើ ការជួញដូរបទល្មើសព្រៃឈើខុសច្បាប់ ដើម្បីការពារធនធានធម្មជាតិរបស់រដ្ឋ៕ដោយ: ពៅ ប្រុស