កាលពីថ្ងៃទី២០ខែសីហា សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនរដូវកាលទី៥ក្រោមចំណងជើងថា មិត្តភាពរវាងចិននិងអាហ្វ្រិកបានចាប់ដំណើរការជាផ្លូវការនៅក្រុងគែររដ្ឋធានីអេហ្ស៊ីប ។ ខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមជាង២០រឿងនិងកម្មវិធីរបស់ចិនដែលបកប្រែជា៧ភាសា រួមមាន ភាសាអង់គ្លេស ភាសាបារាំងនិងភាសាអារ៉ាប់ជាដើមនឹងត្រូវចាក់ផ្សាយនៅក្នុងតំបន់ជាបន្តបន្ទាប់តាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗជាង២០នៃប្រទេសអាហ្វ្រិកចំនួន១៥ ។
សកម្មភាពចាក់ផ្សាយលើកនេះគឺសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មាននៃប្រទេសអាហ្វ្រិកជាច្រើនដូចជាអេហ្ស៊ីប កេនយ៉ា តង់ហ្សានីនិងអេត្យូពីជាដើម ក្នុងនោះ រឿងភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនបកប្រែជាភាសា Fulfulde និងភាសា Amharic បានបង្ហាញមុខជាលើកដំបូងនៅប្រទេសអាហ្វ្រិក ៕
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍